ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យ២នាក់ ករណីឆក់ទូរសព្ទដៃលើជនបរទេស

1 ខែ មុន 31 តូ សុផល

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ជនសង្ស័យ២នាក់ ករណីឆក់ទូរសព្ទដៃលើជនបរទេសករណីនេះបានកើតឡើងនៅវេលា​ ម៉ោង ២១:១៩នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខផ្ទះលេខ៥៣ ផ្លូវ​ ១៨៤​ កែង​ ៦៣​ ភូមិ១២​ សង្កាត់​ ផ្សារថ្មី៣​ ខណ្ឌដូនពេញ​ ដែលបង្កដោយជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដា​ BEAT ពណ៌​ ខៀវលាយស​ បានធ្វើសកម្មភាពឆក់ទូរស័ព្ទពុំបានសំរេចពីជនបរទេស​ម្នាក់ ភេទស្រី អាយុប្រហែល៤០ឆ្នាំដែលកំពងធ្វើដំណើរតាមរុឺម៉កកង់បីតាមបណ្ដាយផ្លូវលេខ៦៣ ពីត្បូងទៅជើង មកដល់កន្លែងកើតហេតុខាងលើ ជនសង្ស័យក៏ធ្វើសកម្មភាពឆក់ ហើយជនរងគ្រោះ ព្រមជាមួយប្រជាពលរដ្ឋបានស្រែកឆោឡោ ភ្លាមនោះកំលាំងរបស់ខណ្ឌ ប៉ុស្ដិ៍ ដែលកំពុងឈរជើងតាមបណ្តាគោលដៅ នឹងល្បាតទទួលបានពត៌មាន ក៏បានចេញអន្តរាគមន៍ប្រដេញចាប់ ដោយបង្ក្រាប នឹងឃាត់បានម្នាក់យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ​ ដោយឡែកបក្សពួកម្នាក់ទៀតបានលោតប្រាស់គេចខ្លួនបាត់ ។

ឆ្លងតាមវិធានការជំនាញសួរចម្លើយ ជនសង្ស័យខាងលើគឺជាមុខសញ្ញាឆក់សកម្ម​ ជាប្រចាំថ្ងៃ​ (ឆក់អាជីព)តាមបណ្តាខណ្ឌ​ ក្នុងរាជធានីភ្នំពេញ នឹងបានធ្វើសកម្មភាពឆក់បានសម្រេចច្រើនដងទៅលើជនបរទេសគ្រប់ជាតិសាសន៍ ។ ដើម្បីរំលត់នូវសភាពការណ៍ឆក់នេះ អធិការដ្ឋានបានពន្លាតដែនសមត្ថកិច្ចស្រាវជ្រាវជ្រាវ នឹងតាមច្បាមបន្តយកបក្ខពួកដែលបានរត់គេចខ្លួនម្នាក់ទៀតដល់ខណ្ឌចំការមន នឹងឈានដល់បង្ក្រាបឃាត់ខ្លួននៅវេលាម៉ោង 23:30នាទីយប់ ថ្ងៃដដែល ។

លទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់:
១-​ ឈ្មោះ​ ពៅ​ ដារ៉ាវិត​ ភេទ​ ប្រុស​ អាយុ១៦​ឆ្នាំ​ មុខរបរ​ សិស្សវិទ្យាល័យព្រះសុីសុវត្ថិ​ ស្នាក់នៅផ្ទះលេខគ្មានលេខ​ ភូមិបឹងប្រលឹត​ សង្កាត់ព្រ ខណ្ឌ​ ច្បាអំពៅ ។
​ ២-ឈ្មោះ​ យឹម​ សំណាង​ ភេទ ប្រុស​ អាយុ​១៧ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅផ្ទះលេខ១២ ផ្លូវសុធារស​ សង្កាត់ទន្លេរបាសាក់ ខណ្ឌចំកាមន។

វត្តុតាងចាប់យក
1/-​ ម៉ូតូ១គ្រឿងម៉ាកហុងដា​ Beat ពណ៌ខៀវលាយសពាក់ស្លាកលេខភំ្នពេញ​ 1HG 7595​ ។

ទិសដៅបន្ត: អធិការដ្ឋាន នឹងបន្តប្រើប្រាស់វិធានការជំនាញសួរចម្លើយរកបក្ខពួកនៅសេសសល់ នឹងប្រវត្តិសកម្មភាពកន្លងមក ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីដើម្បីអនុវត្តន៍តាមច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!