ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យម្នាក់ ករណី ឆក់កាបូប

3 ខែ មុន 36 តូ សុផល

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ជនសង្ស័យម្នាក់ ករណី ឆក់កាបូបស្ពាយករណីនេះបានកើតឡើងវេលាម៉ោង ១៥ម៉៤៥នាទី ថ្ងៃទី២៦ខែមករា ឆ្នាំ២០១៩ស្ថិតនៅចំណុចផ្លូវលេខ១៧៤កែង ផ្លូវព្រះនរោត្តមភូុមិ១៤ សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបង្កឡើងដោយជនសង្ស័យមានបក្ខពួកចំនួន០២នាក់ជិះម៉ូតូចំនួន០១គ្រឿងម៉ាកC125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GE8005 មកពីមុខជនរងគ្រោះហើយជនសង្ស័យឈ្មោះ អុន ស៊ី ដេត ភេទប្រុសអាយុ២០ឆ្នាំ ដែលអង្គុយពីក្រោយ បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្រ្តីជាជនរងគ្រោះជនជាតិអង់គ្លេសដែលកំពុងដើរជាមួយមិត្តស្រីតាមផ្លូវលេខ១៧៤ពីទិសកើតទៅលិចបានសម្រេច ពេលនោះជនរងគ្រោះបានស្រែកឆោឡោ ហើយត្រូវបានកំលាំងល្បាតរបស់ខណ្ឌ និងកម្លាំងល្បាតរបស់ប៉ុស្តិ៍សហការជាមួយកំលាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃើញហេតុការណ៍ ក៏បានដេញប្រផាប់ចាប់ប្រផីង ឃាត់ខ្លួនបានជនសង្ស័យឈ្មោះអុន សីុដេត ភេទប្រុសអាយុ២០ឆ្នាំជាអ្នកធ្វើសកម្មភាពឆក់រួមជាមួយវត្ថុតាង ម៉ូតូម៉ាកC125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GE 8005 ជាមធ្យោបាយជិះធ្វើសកម្មភាពនិងកាបូបស្ពាយរបស់ជនរងគ្រោះនាំមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ឡុង ភេទប្រុសអាយុ២២ឆ្នាំជាអ្នកបើកម៉ូតូបានរត់គេចខ្លួនចោលម៉ូតូបាត់។

ជនសង្ស័យឃាត់ខ្លួនបានឈ្មោះអុន ស៊ី ដេត ភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រែកតាអុងឃុំពាមឧញ៉ាអុងស្រុកល្វាឯមខេត្តកណ្តាល។

វត្ថុតាងចាប់យកបាន មានកាបូបស្ពាយពណ៌ខ្មៅមួយ

លិខិតឆ្លងដែនមួយលេខ515990171

ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ាកអាយហ្វូន6ពណ៌ខ្មៅនិងម៉ាកសាំស៊ុងពណ៌ខ្មៅ(ជារបស់ជនរងគ្រោះ)និងម៉ូតូម៉ាកC125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GE8005លេតួ.ម៉ាស៊ីន1700360(ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព)។

.ជនរងគ្រោះឈ្មោះCLARISSA MINNI ភេទស្រីអាយុ២៤ឆ្នាំជនជាតិអង់គ្លេសមុខរបរទេសចរណ៍កាន់លិខិតឆ្លងដែនលេខ 515990171. ស្នាក់នៅសណ្ឋាគារចល័ត។

កំលាំងសមត្ថកិច្ចបានធ្វើតេស្តទឹកនោមលើជនសង្ស័យឈ្មោះអន សីុដេត ជាលទ្ធផលគឺវិជ្ជមាន(មានសារធាតុញៀន)។

ចំពោះមុខកំលាំងសមត្ថកិច្ច បាននឹងកំពុង ប្រើប្រាស់វិធានការជំនាញសួរចំលើយរកបក្ខពួកសេសសល់និងប្រវត្តិសកម្មភាពប្រព្រឹត្តបទល្មើសកន្លងមក។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!