ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទុះអាវុធ ​៤គ្រាប់ ទាំងកណ្ដាលយប់ ប្រជាពលរដ្ឋហួសចិត្តនឹងភាពកំសោយនៃការអនុវត្តច្បាប់របស់សមត្ថកិច្ចខណ្ឌឬស្សីកែវ​

3 សប្តាហ៍ មុន 114 តូ សុផល

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍​វាងរថយន្ត LEXUS LS450 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AI-9466

និងម៉ូតូសង់កូរ៉េ រហូតឈានដល់ការបេីកប្រដេញតាម និងផ្ទុះអាវុធដល់ទៅ៤គ្រាប់​ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ មិនបានដេកមិនបានពួន និងភិតភ័យគ្រប់ៗគ្នា ទាំងកណ្តាលយប់។

ហេតុការណ៍ផ្ទុះអាវុធនេះបានកើតមានឡើងនៅវេលាម៉ោង០០:១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវជាសុផារ៉ា ដែលស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ភ្នាក់ងារ TNN ដឹងថា​ នៅមុនពេលកើតហេតុ​ រថយន្តស៊េរីទំនើប​មួយគ្រឿង ម៉ាក LEXUS LS450 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AI-9466 បេីកបរដោយបុរសម្នាក់ និងម៉ូតូសង់កូរ៉េ ពណ៌ក្រហម ស៊េរីចាស់ មួយគ្រឿងបើកបរដោយយុវជនម្នាក់​ ដោយមិនដឹងថា​ប៉ះគ្នាពីចំណុចណានោះទេ គ្រាន់តែឃេីញរថយន្តខាងលេី បេីកប្រដេញតាមពីក្រោយម៉ូតូខាងលើនោះ រហូតដល់ចំណុចផ្លូវជាសុផារ៉ា ជិតកន្លែងលក់រថយន្តលីហួរ រថយន្តក៏បានបើកបម្រុងបុកឲ្យដួល តែយុវជនដែលជាអ្នកបេីកម៉ូតូ​បានផ្ដួលម៉ូតូ រួចរត់សំដៅចូលក្នុងផ្លូវលំ ច្រកដឿងហែម ហេីយបុរសដែលជាអ្នកបេីកបររថយន្តនោះ បានចុះពីលើរថយន្តប្រដាប់ដោយកាំភ្លើងខ្លីមួយដើម (មិនស្គាល់ម៉ាក) រត់ចូលទៅតាមរកមេីល​យុវជនម្ចាស់ម៉ូតូ ខណៈដែលកំពុងកាន់កាំភ្លេីងជាប់ដៃផង និងរកមិនឃេីញទៀតនោះ ស្រាប់តែបុរសម្ចាស់រថយន្តនោះ ផ្ទុះអាវុធ​បាញ់មេឃ ចំនួន ១គ្រាប់ ដេីម្បីគំរាមយុវជននោះ ឲ្យចេញមក​ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅកន្លែងកើតហេតុ ភ្ញាក់ពីដំណេកទាំងមានការ​ភិតភ័យ ​និងបានលបមេីលសកម្មភាព បុរសម្ចាស់រថយន្តនោះដេីរបាញ់មេឃបន្តរហូតដល់ទៅ ៤គ្រាប់ ដោយមិនដឹងថាពាក់ព័ន្ធនិងករណីអ្វីអោយប្រាកដនោះទេ ទេីបប្រជាពលរដ្ឋរាយការណ៍ប្រាប់វិទ្យុABC ឲ្យជួយទាក់ទងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុផងដែរ ។

អ្វីដែលប្រជាពលរដ្ឋរំពឹងថា​ ពេលមានសមត្ថកិច្ចមក​នឹងបានសាកសួរអ្នកដែលកាន់កាប់អាវុធ បាញ់បោះស៊េរីនោះ​ ក្នុងករណីអ្វីដែរ តែបែរជាសមត្ថកិច្ចចុះមកដល់មិនបានចុះត្រួតពិនិត្យមើលកន្លែងដែលផ្ទុះអាវុធនោះទេ បែរជាសាកសួរតែអ្នកបេីកបររថយន្តហេីយ អនុញ្ញាតឲ្យរថយន្តបើកចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង​ រីឯម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី ដេីម្បីរងចាំស្រាវជ្រាវរកម្ចាស់ម៉ូតូយកមកសាកដួរបំភ្លឺផងដែរ ។

ស្របគ្នានោះដែរ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ច ប៉ុន្តែពេលសមត្ថកិច្ច មក​ដល់ បុរសនោះហាក់បីដូចជាមានឋានៈធំនិងកូនអ្នកមានផង ទើបប៉ូលិសតូចតាច មិនហ៊ានឃាត់ សួរនាំអ្វីច្រើននោះទេ រីឯម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីរង់ចាំស្រាវជ្រាវ និងស្វែងរកការពិតនៃការបាញ់នេះ ។

គ្រាន់តែឃេីញដូច្នេះបងប្អូនប្រជាពលរដ្ឋហួសចិត្តនិងសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់​ និងរក្សាការពារ សន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលអនុញាតិអោយរថយន្តខាងលេីនោះ​ បេីកចេញទៅដោយពុំមានការឃាត់សាកសួរនៅស្នាក់ការប៉ុស្តិបន្តិចសោះឡេីយ​ នេះហាក់បីមានភាព​កំសេីយ ចំពោះការ​អនុវត្តច្បាប់របស់មន្ត្រីនគរបាលខណ្ឌឬស្សីកែវនេះ ទេីបប្រជាពលរដ្ឋចេញមកប្រាប់កម្លាំងសមត្ថកិច្ចមូលដ្ឋានឲ្យបានដឹងថា ករណីផ្ទុះអាវុធពិតជាមានប្រាកដមែន និងចង្អូលបង្ហាញអោយសមត្ថកិច្ចនិងក្រុមអ្នកសារព័ត៌មាន​ ចុះទៅរើសសំបកគ្រាប់ បានចំនួន​ ៣គ្រាប់ ដែលបន្សល់​មកពីការបាញ់ យកមកធ្វើរបាយការណ៍ជូនថ្នាក់លើតែប៉ុណ្ណោះ​៕ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!