ព្រឹតិ្តការណ៍ថ្មីៗ

កំពុងតែសប្បាយនឹងបក្សីកីឡា!ប៉ូលិសមកដល់ឃាត់ខ្លួនបាន៣នាក់និងជាច្រើននាក់ទៀតរត់ដាច់ជើងចោល

6 ខែ មុន 80 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩អ្នកស្នេហាវិស័យបក្សីកីឡាចំនួន៣នាក់ត្រូវនគរបាលស្រុកបវេលឃាត់ខ្លួននិងរត់គេចខ្លួនខណះកំពុងស្រែកហូរលាន់លឺពេញវាលស្រែ។

ប្រតិបត្តិការនេះកម្លាំងនគរបាលស្រុកបវេលបង្ក្រាបត្រង់ចំណុចវាលស្រែ១កន្លែង ស្ថិតនៅឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

អ្នកស្នេហាវិស័យបក្សីកីឡាចំនួន៣នាក់ក្នុងចំណោមអ្នកលេងជាច្រើននាក់ដែលត្រូវសមត្ថកិចឃាតខ្លួនមានឈ្នោះ៖១.ឯក ជួន ភេទប្រុស អសយុ៦២ឆ្នាំ ២.ឈ្មោះរឿន សារឿត ភេទប្រុស អាយុ៦៣ឆ្នាំ និងទី៣ ឈ្មោះ ច្រឹង រិត ភេទប្រុស អាយុ៥១ឆ្នាំ នាក់ទាំង៣ រស់នៅភូមិអំពិល៥ដើម ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖មាន់ជល់២ក្បាល សង្វៀន១ និងម៉ូតូចំនួន៣គ្រឿង។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនអ្នកទាំង៣មកការិយាល័យសមត្ថកិច្ចបានអប់រំនិងចុះកិច្ចសន្យាបញ្ឍប់ការលេហល្បែងបញ្ជល់មាន់នេះរួចហើយអនុញ្ញាតឲ្យត្រឡប់មកផ្ទះរៀងៗខ្លួនវិញ៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!