ព្រឹតិ្តការណ៍ថ្មីៗ

ស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ ប្រសើជាងបង្ហូរឈាមលើទីលានប្រយុទ្ធ! (បាញ់ប្រតិកម្មរហ័ស និង បាញ់Snipper)

4 ខែ មុន 67 តូ សុផល

ភ្នំពេញ៖ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ១០ចំណុច ផ្តាំផ្ញើទៅកងទ័ព ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃថ្ងៃកំណើតកងទ័ពជើងគោក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩។

ក្នុងនោះមានចំណុច០១ សម្តេចបានលើកឡើងថា ” ស៊ូបង្ហូរញើសលើទីលានហ្វឹកហាត់ ប្រសើជាងបង្ហូរឈាម លើទីលាន ប្រយុទ្ធ” ក្នុងន័យឲ្យកងទ័ពទាំងអស់ ត្រូវប្រឹងប្រែងហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីពង្រឹងសមត្ថភាពខ្លួន ត្រៀមអនុវត្តតួនាទី ភារកិច្ច ប្រកបដោយភាពស្ទាត់ជំនាញ និងមានវិន័យសណ្តាប់ធ្នាប់ ។

ព្រមជាមួយគ្នានេះ ក្រោមការដឹកនាំចង្អុលបង្ហាញ របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស, អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជាផ្នែកមួយ នៃកងយោធពលខេមរភូមិន្ទ ចំណុះក្រោមបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែបានធ្វើការហ្វឹកហាត់ ជាប់ជាប្រចាំ លើគ្រប់ជំនាញ អមដោយសម្ភារៈគ្រប់គ្រាន់ (ទាំងសម្ភារៈមានស្រាប់ និង កែច្នៃខ្លួនឯងបន្ថែម) បំពេញបានតាមតម្រូវការជាក់ស្តែង។

ទស្សនា សកម្មភាពហ្វឹកហ្វឺន របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ (ជំនាញបាញ់ប្រតិកម្មរហ័ស និង បាញ់Snipper) ដូចខាងក្រោម៖

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!