ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមអភិរក្សបក្សីកីឡា រត់ចោលម៉ូតូ២១គ្រឿង ខណៈពេលកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល​ ឆ្មក់បង្ក្រាប​សង្វៀន​មាន់ជល់ដ៏ធំ នៅក្នុងសង្កាត់បឹងទំពុនទី១ ចាប់បាន១០នាក់ដែរ!

5 ខែ មុន 101 តូ សុផល

រាជធានីភ្នំពេញ​ ៖ ​យ៉ាង​ហោច​ណាស់​មនុស្ស​ជិត១០នាក់​ ត្រូវ​ឃាត់​ខ្លួន ខណៈ​ជាច្រេីននាក់​ទៀត​​រត់​ចោលម៉ូតូអស់ ខណៈពេល​​​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល

​ ចុះ​បង្រ្កាប​សង្វៀន​បញ្ជល់​មាន់​ដ៍​ធំ​មួយ​កន្លែង​ កាលពីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ នៅ​បរិវេណដីព្រៃទុកចោលមួយកន្លែង ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រជាព​លរដ្ធ​និយាយ​ថា មនុស្ស​រាប់សិប​នាក់​បាន​មក​ជល់​មាន់​ពេល​ម្ចាស់​សង្វៀន​បើក​លែង​ម្ដងៗ មិនដឹងថាមកពីកន្លែងណាខ្លះទេ ​ហើយ​គេ​ពិ​និត្យ​ឃើញ​អ្នក​លែង​មាន​មុខប្លែកៗ​ មក​លេង​ល្បែង​ភ្នាល់​មាន់​ យ៉ាង​គគ្រឹកគគ្រេង​ នៅ​​ក្នុងសង្វៀន​ខាងលេីនេះ​ ស្រែក​កងរំពង​ គ្មាន​ក្រែង​ចិត្ត​អ្នក​ភូមិ​ឡើយ​ អ្នកភូមិ​និយាយ​ថា ពេលខ្លះ​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​បង្ក​ចលាច​លពេ​ញភូមិ ​រីឯសមត្ថកិច្ច ​ឬអាជ្ញាធ​រមូលដ្ឋា​នប៉ុស្តិ៍នគរបាលបឹងទំពុនទី១វិញ ​មិនបាច់និយាយទេ​បានត្រឹមតែចុះមកសម្រួល កុំអោយមាន​ចលាចល​កេីតឡេីងហេីយត្រលប់ទៅវិញបាត់ ​​ដែលទំនង​ម្ចាស់​សង្វៀន​មានខ្នងធំហេីយ​ ព្រោះទាំងមេប៉ុស្តិ៍ ទាំងអធិការខណ្ឌ​ មិនហ៊ានបង្ក្រាបផង កុំថាឡេីយបញ្ជាពីណា​មក​ ក៏មិនខ្ចីខ្វល់​ជា​មួយនិ​ងល្បែង​នេះដែរ ។

ពលរដ្ឋដែលរស់នៅតំបន់នោះក៏បានពោលថា​ “ទាល់តែសម្ដេចតេជោ​ ស្រែក​ទេីបដឹងប្រឹង” ដូចច្នេះមានន័យថា​ បទបញ្ជា​ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលរាជធានី​ និងបទបញ្ជា​លោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ គ្មានប្រសិទ្ធភាព​សម្រាប់បញ្ជា​អធិការខណ្ឌមានជ័យ​ ក្នុងការបង្ក្រាបល្បែងស៊ីសងក្នុងខណ្ឌមានជ័យបានឡេីយ​ ទេីបបន់ល្បែង​ខុសច្បាប់​ពេញមូលដ្ឋានទុក​តាំងពិព័រណ៍​បែបនេះ។

ប្រភពពីមន្ត្រីនគរបាលដែលចុះបង្ក្រាបបានបង្ហេីបអោយដឹងថា សង្វៀន​បញ្ជល់​មាន់​គ្មាន​ច្បាប់​ទម្លាប់​នោះ​ បាន​បើក​ដំណើរ​ការ​ច្រើន​ខែ​ណាស់ហើយ​ តែមិនដឹងថា​គ្រប់​គ្រង​​ដោយអ្នកណានោះទេ ជាក់ស្ដែង​ក្រោយពីឯកឧត្តម​ ស​ ថេត​ ​អគ្គស្នងការរងនគរបាលជាតិ​ និងជាស្នង​ការនគរបាលរាជធានីភ្នំពេញ ដាក់បទបញ្ជា ទេីបកម្លាំង​​ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញ បើក​កិច្ចប្រតិប​ត្តិការ​បង្រ្កាប​តែម្ដង ។

ការបង្ក្រាបនេះមានការដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលលោក ប្លង់ សុផល ព្រះរាជអាជ្ញា​រងអមសាលាដំបូងរាជធានីភ្នំពេញ ចំណែកកម្លាំងប៉ុស្តិ៍​រដ្ឋបាលបឹងទំពុនទី១​ ជាក់ស្ដែង​គ្រាន់តែមកចូលរួមសហការ​តែប៉ុណ្ណោះ​។

ជាក់ស្តែងក្នុងប្រតិបត្តិការនេះ មានការឃាត់ខ្លួនមនុស្សចំនួន ១០នាក់ (ប្រុស) ព្រមទាំងដកហូតវត្ថុតាងមួយចំនួនធំ រួមមាន ៖ សត្វមាន់ឈ្មោល(មាន់ជល់) ជាច្រេីនក្បាល ស្កុតរំខ្នាយមាន់ជាច្រេីនដុំ និង​ម៉ូតូចំនួន ២១គ្រឿង ដែលក្នុងនោះក៏មានម៉ូតូដែលម្ចាស់រត់ចោលជាច្រេីនគ្រឿងផងដែរ។

បច្ចុប្បន្នក្រោយពេ​ល​ប្រតិបត្តិការ​​ចំពោះមនុស្ស និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាំយកទៅចាត់ការបន្តតាមនីតិវិធី៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!