ព្រឹតិ្តការណ៍ថ្មីៗ

ប្រយ័ត្ន! ណែនទ្រូង ផឹកភេសជ្ជៈ ខារ៉ាប៉ាវ អស់២កំប៉ុង បែកពពុះមាត់ដាច់ខ្យល់ស្លាប់ភ្លាម

8 ខែ មុន 167 តូ សុផល

កំពង់ស្ពឺ៖ កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលខ្លាំងដោយបុរសម្នាក់ជាមេចុងភៅម្ហូបការ បានហូបស្រាបៀរ អាន់ឆ័រ២កំប៉ុងប្រាប់ថា មានអារម្មណ៌តឹងទ្រូងអស់កម្លាំង រួចបានទៅទិញភេសជ្ជ:ខារ៉ាបាវ មកផឹក ស្រាប់តែមិនស្រួលក្នុងខ្លួនបែកពពុះមាត់ លៀនអណ្តាត ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ទីតាំងកើតហេតុនៅភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នូ តឹម ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមេចុងភៅម្ហូបការ មានទីលំនៅភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ប្រភពប្រាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៩ ជនរងគ្រោះ និងកូនកាំបិត៣នាក់ ទៀត

ទី១.ឈ្មោះ ស៊ឺន សារ៉ន ភេទប្រុស អាយុ ៤១ឆ្នាំ ។

ទី២.ឈ្មោះ ស៊ឺន កុសល ហៅ គង់ ភេទប្រុស អាយុ៣៣ឆ្នាំ។

ទី៣. ឈ្មោះ នួន សារឹន ភេទប្រុស អាយុ៣០ឆ្នាំ បាននាំគ្នាទៅធ្វើម្ហូបការ របស់ឈ្មោះ រ៉េម នៅភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លុះដល់ថ្ងៃយប់កើតហេតុ ជនរងគ្រោះ បានហូបស្រាបៀរ អាន់ឆ័រ២កំប៉ុង និងប្រាប់ថា មានអារម្មណ៌តឹងទ្រូងអស់កម្លាំង រួចបានទៅទិញភេសជ្ជ:ខារ៉ាបាវ មកផឹក ស្រាប់តែមិនស្រួលក្នុងខ្លួន បានឲ្យឈ្មោះ ស៊ឺន កុសល ហៅ គង់ (ត្រូវជាក្មួយ) បានធ្វើចលនារឹតទ្រូងឲ្យ ស្រាប់តែជនរងគ្រោះ បែកពពុះ មាត់ លៀនអណ្តាត រួចដាច់ខ្យល់ស្លាប់ពេលដឹកបញ្ជូនតាមរថយន្តទៅពេទ្យផ្សារកន្ទួត។

ក្រោយមកទើបសាច់ញាត្តិ បានដឹកតាមរថយន្តមកផ្ទះជនរងគ្រោះ ធ្វើបុណ្យ តាមប្រពៃណី ហើយបើតាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេស វិទ្យាសាស្រ្ត និងគ្រូពេទ្យកោសល្យវិច័យសន្និដ្ឋានថា ជាករណីស្ទះសរសៃឈាមក្នុងបេះដូង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ