រឿងហួសចិត្តបន្តកើតមានទៀតហើយ! ជនរងគ្រោះ មិនទាន់ទទួលសំណងផង តុលាការដោះលែង ថៅកែ ឌែម៉ូគ្លីនិក បាត់ទៅហើយ?

9 ខែ មុន 120 តូ សុផល

ភ្នំពេញ៖ យោងតាមការអះអាងរបស់សាច់ញាតិជនរងគ្រោះ ដែលត្រូវលោកស្រី ហូវ ដាណេ ថៅកែ ហាងកែសម្ផស្ស ឌែម៉ូគ្លីនិក គំរាមកំហែកទាមទារប្រាក់ ជាថ្នូរមិនបង្ហោះរូបវីដេអូ ដែលលួចថតនៅពេលព្យាបាលកែសម្ភស្ស បានឲ្យអ្នកសារព័ត៌មានដឹងថា បន្ទាប់ពីតុលាការក្រុងភ្នំពេញ សម្រេចឃុំខ្លួនថៅកែ និងអ្នកគ្រូពេទ្យម្នាក់ក្នុងគុក គឺ លោក ឌិន ស៊ីវុទ្ធី ប្រធានតុលាការ ខេត្តស្វាយរៀង ជាអ្នកព្យាយាមសម្រសម្រួលសុំឲ្យជនរងគ្រោះ ទទួលយកសំណង និងដកពាក្យបណ្តឹង។

ប្រភពបន្ដថា លោក ឌិន ស៊ីវុទ្ធី បានស្នើសុំឲ្យជនរងគ្រោះ ទទួលសំណង ប៉ុន្តែជនរងគ្រោះ នៅមិនទាន់បានសំណងជំងឺចិត្ត សូម្បី១សេនផងស្រាប់តែ លោកស្រី ហូវ ដាណេ និងគ្រូពេទ្យ ឈ្មោះ ពៅ ស៊ីណាត ត្រូវតុលាការក្រុងភ្នំពេញដោះលែងទាំងយប់ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ម្សិលមិញ។

គេក៏មិនដឹងថា តើ លោក ឌិន ស៊ីវុទ្ធី និងលោកស្រី ហូវ ដាណេ ត្រូវជាអ្វីនឹងគ្នានោះទេ ប៉ុន្តែប្រើតាមប្រភពពីមន្ត្រីតុលាការ មួយចំនួនដែលស្គាល់ លោក ឌិន ស៊ីវុទ្ធី បានអះអាងថា ពួកគេមិនមែនជាបងប្អូននោះទេ តែលោក ឌិន ស៊ីវុទ្ធី ហាក់ ព្យាយាម ជួយជនត្រូវចោទ រូបនេះខ្លាំងណាស់ ចាប់តាំងពីថ្ងៃដែលនាងត្រូវចាប់ខ្លួន។

ពាក់ព័ន្ធ ករណី TNN នៅមិនទាន់អាច ទំនាក់ទំនង រកការបញ្ជាក់ពីលោក ឌិន ស៊ីវុទ្ធី ប្រធានតុលាការខេត្តស្វាយរៀង បាននៅឡើយទេ។ ដោយឡែក លោក អ៊ីន រិន្ទ អ្នកនាំពាក្យ នៃសាលាដំបូងរាជធានីភ្នំពេញ មិនឆ្លើយសំនួររបស់អ្នកកាសែត ពាក់ព័ន្ធមូលហេតុដែល លោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរ សម្រេចដោះលែង ជនត្រូវចោទឈ្មោះ ហូវ ដាណេ និងឈ្មោះ ពៅ ស៊ីណាត នោះទេ។

ចំណែក លោក ម៉ុន មុនីសោភា ចៅក្រមស៊ើបសួរ កាន់សំណុំរឿង ក៏បដិសេធឆ្លើយសំនួរ ពាក់ព័ន្ធករណី ដែលលោក ដោះលែងជនត្រូវចោទ។ ហើយលោក សឿន មុនីរ័ត្ន ជាតំណាងអយ្យការកាន់សំណុំរឿង ក៏មិនឆ្លើយសំនួរ របស់អ្នកកាសែតដែរ ថាតើលោកប្តឹងឧទ្ធរណ៍ ប្រឆាំងការដោះលែងជនត្រូវចោទឬទេ? លោក សន កែវ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ក៏មិនឆ្លើយសំនួរអ្នកកាសែត ពាក់ព័ន្ធការដោះលែង ជនត្រូវចោទទាំងយប់ នោះជាការត្រឹមត្រូវឬទេ? ចំណែកលោកព្រះរាជអាជ្ញារង សាយ ណូរ៉ា ដែលទទួលបន្ទុកពន្ធនាគារ នៅក្នុងរាជធានីភ្នំពេញ ក៏មិនឆ្លើយសំនួរអ្នកកាសែត ពាក់ព័ន្ធនឹងករណីនេះដែរ។

មហាជនបានលើកជាសំនួរថា បើតុលាការ ធ្វើតាមច្បាប់ ហេតុអ្វី ក៏មនឆ្លើយសំនួរ អ្នកកាសែត? ព្រោះតែ សាធារណជនចង់ទទួលបានការបកស្រាយ ឲ្យឃើញច្បាស់ពីការពិត នៃការដោះលែងជនត្រូវចោទទាំង ២នាក់នេះ។ លោកស្រី ហូវ ដាណេ និងគ្រូពេទ្យ ឈ្មោះ ពៅ ស៊ីណាត ត្រូវលោក ម៉ុន មុនីសោភា ចេញដីកាឃុំខ្លួនកាលពីរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ បន្ទាប់ពី លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអម តុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទ ប៉ះពាល់ដល់សិទ្ធខាងរូបភាពនៃបុគ្គល, បទ កំហែងយក និងពីបទ ការគំរាមកំហែងហែកកេរ្តិ៍ យោងតាមមាត្រា ៣០២ មាត្រា ៣៦៣ មាត្រា ៣៦៤ មាត្រា ២៧២ និងមាត្រា ២៧៣ នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់ពីឃុំខ្លួននៅក្នុងពន្ធនាគាររាជធានីភ្នំពេញ PJ បានមួយចំអិន កំពឹស លោកស្រី ហូវ ដាណេ និងគ្រូពេទ្យឈ្មោះ ពៅ ស៊ីណាត ត្រូវដោះលែង ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នកាលពីម៉ោង ៧៖៣៥ នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ម្សិលមិញ។
យោងតាមប្រភពពត៌មានបានបង្ហើបឲ្យដឹងថា ថៅកែហាងកែសម្ផស្ស (ឌែម៉ូគ្លីនិក) និងអ្នកគ្រូពេទ្យវះកាត់ ត្រូវបានចៅក្រមតុលាការក្រុងភ្នំពេញ សម្រេចអនុញ្ញាតឲ្យនៅក្រៅឃុំជា បណ្តោះអាសន្នហើយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅវេលា ម៉ោង៧ និង៣៥នាទីយប់។

ថៅកែហាងកែសម្ផស្ស (ឌែម៉ូគ្លីនិក) និង អ្នកគ្រូពេទ្យវះកាត់ ត្រូវចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញលោកម៉ុងមុនី សោភា សម្រេចចេញដីកា បង្គាប់ឲ្យឃុំខ្លួនដាក់ ពន្ធនាគារPJ បណ្តោះអាសន្ន អ្នកទាំង២រូបខាងលើមានឈ្មោះហូវ ដាណេ ជាថៅកែហាងកែសម្ផស្សឌែម៉ូគ្លីនិក និងឈ្មោះពៅ ស៊ីណាត ជាគ្រូពេទ្យវះកាត់ត្រូវបាន បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួននិងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចាត់ ការបន្តទៅតាមច្បាប់កាលពីព្រឹកថ្ងៃទី០៤ មករា ឆ្នាំ២០១៩៕

សូមជម្រាបជូនថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាប់ខ្លួន លោកស្រី ហូវ ដាណេ ថៅកែហាងកែ សម្ភស្ស ឌែម៉ូគ្លីនិក និងគ្រូពេទ្យឈ្មោះ ពៅ ស៊ីណាត កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។ ការឃាត់ខ្លួនពួកគេ បានធ្វើឡើងបន្ទាប់ពីជនរងគ្រោះ ដែលជាអតិថិជន បានប្តឹងលោកស្រី ហូវ ដាណេ និងបក្ខពួក ដោយចោទប្រកាន់ថា បានគំរាមទារប្រាក់ ចំនួន ២៨០០០ដុល្លារ ជាថ្នូរមិនបង្ហោះ វីដេអូ ដែលលោកស្រីថតជនរងគ្រោះ ពេលព្យាបាល (ដេរប្រដាប់ភែទ)។ ជនរងគ្រោះ បានទៅទទួលសេវាកម្មកែសម្ផស្សដេរប្រដាប់ភេទ (ធ្លាប់រួមភេទរួច) ឲ្យរួមតូចដូចនៅក្រមុំ (ហ្ស៊ីន) ដោយយកតម្លៃ ៧០០ដុល្លារ។ ពេលផ្តល់សេវា រួចរាល់ ស្រាប់តែ ថៅកែហាងខាងលើ ចេញវិក្កយបត្រ ២គឺ មួយតម្លៃ ៧០០ដុល្លារ និងមួយទៀត តម្លៃ ២៨០០០ដុល្លារ ដោយអះអាងថា តម្លៃ ២៨០០០ដុល្លារ ជាសេវាចាក់ថ្នាំផ្សេងៗ។ ពេលនោះជនរងគ្រោះ បានតវ៉ា លើសេវាផ្សេងៗ ដោយសុំត្រឹម ២០០០ដុល្លារ ប៉ុន្តែស្ត្រីសង្ស័យបាន ទាមទារ ៨០០០ដុល្លារ បើមិនបាន ៨០០០ដុល្លារទេ គេនឹងបង្ហោះវីដេអូ ពេលជនរងគ្រោះទទួលសេវា (ដេរប្រដាប់ភេទ) លើបណ្តាញសង្គមហ្វេសប៊ុក ឲ្យខ្មាសគេ។

ក្រោយទទួលការគំរាមបែបនេះ ទើបជនរងគ្រោះ សម្រេចដាក់ពាក្យប្តឹងទៅការិយាល័យជំនាញ របស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យឃាត់ខ្លួន ស្ត្រីសង្ស័យ ឈ្មោះ ហូវ ដាណេ តែម្តងទៅ។

គួររំលឹកថា ថៅកែ ហាងកែសម្ផស្ស ឌែម៉ូគ្លីនិក លោកស្រី ហូវ ដាណេ ជាមេម៉ាយកូន ២ ទើបតែចូលរោងការជាមួយ សេដ្ឋីថៃវ័យក្មេងឈ្មោះ Thammarat Thurathong នៅក្នុងវីឡាដ៍ស្កឹមស្កៃ មួយក្នុងបុរី វិមានភ្នំពេញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨កន្លងទៅ ដោយមានតារាៗប្រុស និងស្រី ល្បីៗ ជាច្រើនរូបចូលរួម ហើយត្រូវគេផ្សព្វផ្សាយ និងថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ផ្អើលពេញប្រទេសកម្ពុជា៕ ដោយ៖ ឡុក សំរិត

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ