ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ) ផ្កាយ៣ ស ថេត៖ បើលំៗ ចៅហ្វាយក្រុង និង ស្នងការក្រុង ឡើងមកច្រើនជំនាន់ហើយ នៅតែអនុវត្ត សាបដូចទន្លេ

6 ខែ មុន 506 តូ សុផល

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ថ្លែងថា ត្រូវយកចិត្តទុកខ្ពស់លើបញ្ហារថយន្តធុនធំចេញចូលក្រុងខុសម៉ោងកំណត់  បើមិនអញ្ចឹងទេ ប្រជាពលរដ្ឋ សិស្សានុសិស្ស មន្ត្រីរាជការ ពួកគាត់ជ្រក់ជ្រេញណាស់ ចៅហ្វាយក្រុង និង ស្នងការក្រុង ឡើងមកច្រើនជំនាន់ហើយ នៅតែអនុវត្តសាបដូចទន្លេ ដូច្នេះពីពេលនេះតទៅ ត្រូវចាត់វិធានការក្តៅ។ ​

លោកស្នងការ ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបប្រចាំខែ  មករា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋានរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៥ មករា ២០១៩ ។

លោកស្នងការ សង្កត់ធ្ងន់ថា មិនអោយយល់មុខទេ អោយតែរថយន្តធុនធំចេញចូលក្រុងខុសម៉ោងកំណត់ ត្រូវតែឃាត់ទុក ចាប់ពី១០ទៅ១៥ថ្ងៃ ហៅអ្នកកាសែតមកថតផ្សព្វផ្សាយ ជាសាធារណៈ។ លោកបន្តថា ក្រោយម៉ោង៩យប់រថយន្តធុនធំគ្រប់ប្រភេទអាចចូលបាន តែកុងទីន័រ ដូចជាមិនអនុញ្ញាតអោយចេញចូលទេ ព្រោះកុងទីន័រទាំងនោះបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរណាស់ លោកស្នងការ បន្តថា ថ្ងៃមុន រថយន្តកុងទីន័រ ស៊ីផ្លេ និងវ៉ា រថយន្តលោក ស្ទើរតែឡើងទ្រូងផ្លូវ និងកៀម៉ូតូប្តីប្រពន្ធដែរជិះតាមផ្លូវទៀត។

គួររំលឹកដែរថា បើយោងតាមរបាយការណ៍ស្នងការរាជធានីភ្នំពេញ បានសរសេរថា ៖ នគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ​ បន្តចុះអនុវត្តន៍បទល្មើសចរាចរ​ជាពិសេស ឃាត់រថយន្តធុនធំចូលក្រុងខុសម៉ោង​បានជាង២ សប្តាហ៍ហើយ​ មកទល់ពេលនេះឃាត់បានជាង១៥៤គ្រឿងហើយ​។

លោក ស ថេត ស្នងការរាជធានីភ្នំពេញ បញ្ជាក់ថា តួលេខនៃរថយន្តធុនធំចូលក្រុងខុសម៉ោងមានការថយចុះគួរអោយកត់សម្តាល់​ ។

លោកស្នងការ សូមអំពាវនាវអោយក្រុមហ៊ុនដែលមានរថយន្តធុនធំទាំងអស់​ គោរពការច្បាប់ចរាចរ​ និងការណែនាំរបស់សាលារាជធានីភ្នំពេញ។

ស្តាប់ប្រសាសន៍ទាំងស្រុងរបស់លោកស្នងការ

រថយន្តធុនធំគ្រប់ប្រភេទបន្តចេញចូលក្រុង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!