ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម យន្ត មីន ចុះពិនិត្យអាងប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់​ទាំង៤កន្លែង នៅក្នុងក្រុងព្រះសីហនុ

3 ខែ មុន 32 តូ សុផល

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំចសំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យប្រព័ន្ធលូ​ និង អាងចំរោះទឹកកខ្វក់នៅ ក្នុងក្រុងព្រះសីហនុ ព្រមទាំងបានធ្វើការណែនាំឱ្យមន្ត្រីជំនាញពន្លឿនការសាងសង់ស្ថានីយ៍ចំរោះទឹកកខ្វក់ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់របៀប រៀបរយ អនាម័យ បរិស្ថាន និងបើកផ្លូវទឹកឱ្យហូរលឿន ជៀសវាងផលប៉ះពាល់ដោយការស្ទះទឹកបណ្តាលឱ្យលិចផ្លូវក្នុងក្រុងព្រះ សីហនុ ។


ក្នុងឱកាសនោះឯកឧត្តម យន្ត មីន បានអញ្ជើញពិនិត្យការដ្ឋានសំណង់មួយចំនួនក្នុងក្រុងព្រះ សីហនុ ដោយផ្តោតសំខាន់ទៅលើការរៀបចំប្រពន្ធ័អាងប្រតិកម្មទឹកកខ្វក់ មុននឹងបង្ហូរចូលលូ ។ 


គួរបញ្ជាក់ថា​ ដោយសារតែបច្ចុប្បន្ន មានការដ្ឋានខ្លះពេលចាក់ដីមិនមានរៀបចំប្រពន្ធ័លូបង្ហូរទឹកត្រឹមត្រូវ ដែលបញ្ហានេះនាំឱ្យកើតមានជំនន់ទឹកភ្លៀងជន់លិចផ្លូវ ឬលំនៅដ្ឋានប្រជាពលរដ្ឋរស់នៅកន្លែងទំនាប ។ 


ឯកឧត្តមអភិបាលខេត្ត ក៍បានណែនាំដល់ម្ចាស់ការដ្ឋានពាក់ពន្ធ័ ត្រូវសហការជាមួយអជ្ញាធរ មន្ត្រីជំនាញក្នុងការរៀបចំអាងប្រព្រឹត្តកម្ម ដាក់ប្រពន្ធ័លូបង្ហូរទឹក និងបានជម្រុញមន្ត្រីជំនាញធ្វើការជួសជុលប្រពន្ធ័លូរំដោះទឹកតាមផ្លូវសាធា រណៈ និងការសាងសង់ប្រពន្ធ័អាងស្តុកចម្រោះទឹកស្អុយទាំង ៤កន្លែងក្នុងក្រុងព្រះសីហនុ ឱ្យឆាប់រួចរាល់មុនរដូវវស្សាចូលមកដល់នាពេលខាងមុខ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!