ព្រឹតិ្តការណ៍ថ្មីៗ

មេប៉ូលិសក្រុងភ្នំពេញ​ ស្នើឲ្យមានការដោះស្រាយ បញ្ហាគ្មានទីតាំង អធិការដ្ឋាននគរបាលខណ្ឌ ចំនួន៣

5 ខែ មុន 565 តូ សុផល

រាជធានីភ្នំពេញ ៖ លោកស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាចោរឆក់ បានកើតឡើង ព្រឹក ថ្ងៃ ល្ងាច យប់ គឺបានដោយសារមានប្រជាពលរដ្ឋ បានដេញពួកចោរ ហើយរត់ទៅជួបសមត្ថកិច្ច កំពុងល្បាត ឬក៏ឈរជើងនៅគោលដៅ រួមគ្នាបង្រ្កាបចាប់បាន ជាច្រើនករណី ។

លោក បានបន្តថា យើងត្រូវធ្វើការកោតសរសើរដល់ប្រជាពលរដ្ឋ មិនថាអ្នកនោះជាស្អីទេ ក្នុងការចូលរួមរបៀបនេះ យើងសម្រេចជោគជ័យនូវអ្វី ជាគោលដៅដែលយើងបានកំណត់”។

លោកបានបន្ថែមថា “ចំណែកបញ្ហា ចោរ លួច ផ្ទះ ឬលំនៅដ្ឋានរបស់ត្រូវប្រជាពលរដ្ឋ សូមសមត្ថកិច្ចធ្វើការ ឲ្យម៉ត់ចត់បន្ថែមទៀត ក្នុងការកំណត់គោលដៅល្បាត ស្រាវជ្រាវ ចាប់ជនល្មើស ហើយបើយើងធ្វើបាន សភាពការណ៍​នឹងប្រែប្រួល នឹងធ្វើឲ្យប្រជាពលរដ្ឋដែលមានអារម្មណ៍ធុញថប់ អស់ជំនឿពីមុនមកនោះ បែរមកជាមានជំនឿនិងធ្វើការកោតសរសើរ មកលើកងកម្លាំងសមត្ថកិច្ច ដែលជាកម្លាំងចិត្តជំរុញ ឲ្យសមត្ថកិច្ចយើងសម្រេច បានជោគជ័យគ្រប់កាលៈទេសៈ។

ចំណែកបញ្ហាមួយទៀងក្នុងករណីធំៗ លួចដោយមាន ស្ថានទំងន់ទោសដោយប្រើអាវុធ ឃាតកម្ម មកដល់ពេលនេះ យើងកំពុងមានពន្លឺម្តងបន្តិចៗហើយ ទុកឲ្យសមត្ថកិច្ចជំនាញអគ្គស្នងការ សហការអង្គភាព ជំនាញស្នងការ ដើម្បីបន្តស្រាវជ្រាវរកមុខសញ្ញាឃាតករ ជនដៃដល់ទាំងនោះ ហើយត្រូវរាយការណ៍ជារបៀបដំណាក់ៗមកដល់ស្នងការ ឬអគ្គស្នងការនគរបាលជាតិ ។

យើងមិនអាច ធ្វើទៅមិនដឹងថាប្រធានអង្គភាព មិនដឹងថាទៅដល់ណា ឡុងឡឺយដល់ណា ដូច្នេះយើងត្រូវមានរបៀបរាយការណ៍ នៃការស្រាវជ្រាវ។ ពីពេលនេះទៅ ក្នុងរយៈពេល១៥ថ្ងៃ ឬ១ខែ ត្រូវរាយការណ៍ម្តង អំពីវឌ្ឍនភាពនៃការស្រាវជ្រាវថាធ្វើបានអ្វីខ្លះហើយ ប៉ុន្តែមិនត្រូវផ្សព្វផ្សាយដល់អ្នកសារព័ត៌មាន ឬអ្នកផ្សេងទៀត ដែលមិនមែនជាសមត្ថកិច្ចបានទេ ពីព្រោះកិច្ចការនេះកំពុងស្ថិតនៅក្នុងការស្រាវជ្រាវ “។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបប្រចាំខែសម្រាប់ខែមករា ឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី២៥ខែមករា ឆ្នាំ២០១៩ លោកស ថេត ស្នើឲ្យមានការដោះស្រាយបញ្ហាគ្មានទីតាំង សម្រាប់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ខណ្ឌជ្រោយចង្វា និងខណ្ឌមានជ័យ។

ចំណែកឯប៉ុស្តិ៍ទាំង១០៥ នៅក្នុងរាជធានីភ្នំពេញ ត្រូវធ្វើរបាយការណ៍ អំពីស្ថានភាពប៉ុស្តិ៍ ធ្វើការថាតើមានការខ្វះខាតអ្វីខ្លះ​ ដើម្បីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឆ្លើយតប ។

ខ្ញុំនឹងចុះពិនិត្យស្ថានភាព មន្រ្តីនគរបាល តាមប៉ុស្តិ៍ទាំង១០៥ប៉ុស្តិ៍​ ដើម្បីដឹងបញ្ហាទូទៅ​ និងស្ថានអគាររបស់ប៉ុស្តិ៍។ នឹងបំប៉នមន្រ្តីនគរបាលចរាចរបន្ថែមទៀត ក្នុងការដោះស្រាយ បញ្ហាកកស្ទះចរាចរ​ ហើយនឹងសិក្សា ជាមួយសាលារាជធានីភ្នំពេញ ដើម្បីកែសម្រួលកន្លែងដែលស្ទះខ្លាំង។

រឹតបន្តឹងច្បាប់ចរាចរណ៍​ ត្រូវធ្វើជាប្រចាំដូចភ្លៀងរលឹម​ ដើម្បីកែប្រែពលរដ្ឋឲ្យគោរពច្បាប់​ ហើយមន្រ្តីចរាចរ​ណ៍ ត្រូវគោរពច្បាប់មុនគេជានិច្ច​ និងសម្តីទន់ភ្លន់ជាមួយពលរដ្ឋ។

ការពិន័យអ្នកល្មើសច្បាប់ចរាចរណ៍​ ជាពិសេសអ្នកមិនពាក់មួកសុវត្ថិភាព ត្រូវបន្តឃាត់ទុកម៉ូតូរយៈពេល៣ថ្ងៃ​ ដើម្បីឲ្យពលរដ្ឋចូលរួមគោរពច្បាប់។ គ្រោះថ្នាក់ចរាចរក្នុងខែម​ករានេះ បណ្តាលឲ្យមនុស្សស្លាប់៣០នាក់​ របួសធ្ងន់៨៥នាក់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!