ព្រឹតិ្តការណ៍ថ្មីៗ

ចូលរួមសោកស្តាយ ផង ខេមរៈ ស្រីពៅ ទទួលមរណភាព នៅប្រទេសឥណ្ឌាមុននេះបន្តិច!

5 ខែ មុន 91 តូ សុផល

ឥណ្ឌា៖ មុននេះបន្តិចទទួលបានដំណឹងដ៏សែនសោកស្តាយបំផុត ប្អូនស្រីបង្កើតរបស់តារាចម្រៀងលោកខេមរៈ សិរីមន្ត កញ្ញាខេមរៈ ស្រីពៅ បានទទួលមរណភាពហើយ

កាលពីប៉ុន្មានម៉ោងមុននេះ ដែលមានការសោកស្តាយពីបណ្តាអ្នកគាំទ្រជាច្រើននៅក្នុងប្រទេស។

តាមរយៈបញ្ជាក់របស់តារា លោកហេង ឡុង បានបញ្ជាក់ថា៖ «សូមចូលរួមរំលែកទុក្ខតារាចម្រៀងខេមរ: ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតរបស់តារាចម្រៀងខេមរៈ សេរីមន្ត បានលាចាកលោកនេះហើយ នៅថ្ងៃរសៀលនេះវេលាម៉ោង១នៅប្រទេសឥណ្ឌា សូមបងប្អូនទាំងអស់គ្នាជួយចែករំលែកជូនសាធារណៈជនឲ្យបានជ្រាបផង»។

ក្នុងនោះ លោក ខេមរៈ ភារុណ ជាបងបង្កើត ក៏បានសរសេរយ៉ាងច្បាស់ កាលពីមុននេះផងដែរ ថាប្អូនលោក ពិតជាទទួលមរណភាពពិតមែន៕

 

Khemarak Sereymun ៖ ប្អូនស្រីដ៏កំសត់របស់បងប្អូនបានទៅដល់សុគតិភពហើយ
🙏🙏🙏
ទទួលមរណ:ភាពម៉ោង1រសៀលនៅប្រទេសឥណ្ឌា
តាំងពីឈឺរហូតទទួលមរណ:ភាពមានរយ:ពេល4ឆ្នាំហើយ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!