ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីនគរបាលជាន់ខ្ពស់២រូប មានឋានន្តរស័ក្តិវរសេនីយ៍ឯក លោក​ តេង​ ស៊ីណូ​ និងលោក​ សោម​ គឿន ត្រូវបានដាក់ឲ្យចូលនិវត្តន៍​

6 ខែ មុន 813 តូ សុផល

រាជធានីភ្នំពេញ​ ៖ យោងតាម អនុក្រឹត្យ ស្ដីពី ការដាក់ឲ្យចូលនិវត្តន៍មន្រ្តីនគរបាលជាតិកម្ពុជា

លេខ២៧ អនក្រ.តត ដែលធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១១ ខែមករា​ ឆ្នាំ២០១៩ មានហត្ថលេខា​និងត្រា សម្ដេចអគ្គសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា​​ ដូចមានខ្លឹមសារខាងក្រោម​ ៖

សម្រេច
មាត្រា​១ ៖ ដាក់ឲ្យចូលនិវត្តន៍នាយនគរបាលជាន់ខ្ពស់ក្របខ័ណ្ឌនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចំនួន ០២រូប ដូចមានរាយនាមខាងក្រោម វីរសេនីយ៍ឯក​ សោម គឿន អត្តលេខ ០៩៧០ ។
ទី២ វីរសេនីយ៍ឯក តេង ស៊ីណូ​ អត្តលេខ​ ១៣០៦៩ ។

មាត្រា២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកស្ដីទីគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ នឹងសាម៉ីខ្លួនដែលមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

សូមអានខ្លឹមសារ​ដូចខាងក្រោម​ ៖

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!