ព្រឹតិ្តការណ៍ថ្មីៗ

វគ្គបណ្តុះបណ្តាលស្តីពីការផលិត និងប្រើប្រាស់ដល់មន្ទីរបរិស្ថាន មន្ត្រីក្រុងព្រះសីហនុ និងមន្ត្រីសង្កាត់ទាំង៦ ក្នុងក្រុង

9 ខែ មុន 22 តូ សុផល

ខេត្តព្រះសីហនុ ៖ ក្នុងនាមរដ្ឋបាលក្រុងព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីបរិស្ថានដែលបានចាត់មន្ត្រីជំនាញផលិត និងប្រើប្រាស់ជី ( EM ) នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បាន បើកវគ្គបណ្តុះបណ្តាលស្តីពីការផលិត និងប្រើប្រាស់ដល់មន្ទីរបរិស្ថាន មន្ត្រីក្រុងព្រះសីហនុ និងមន្ត្រីសង្កាត់ទាំង ៦ ក្នុងក្រុង។

ថ្ងៃទី១ ( ២៤/០១/២០១៩ ) ពេលរសៀល ក្រុមការងារក្រសួង និងសិក្ខាកាម ១៦នាក់ បានជួបជុំគ្នានៅទីតាំងអូរ-ប្រឡាយទឹកកខ្វក់ក្បែរសណ្ឋាគារសុខា ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្រុមការងារបានយកទឹកកខ្វក់នោះមកពិសោធន៍ផ្ទាល់នៅនឹងកន្លែង បន្ទាប់មកក៏បានយកទឹក ( EM ) ប្រមាណជាង២០លីត្រ ចាក់ចូលក្នុងទឹកកខ្វក់ និងលាយជាមួយអង្កាមពូនជាដុំៗបោះចូលក្នុងទឹកកខ្វក់នោះ ដើម្បីជាការសាកល្បង។

គោលបំណងការប្រើប្រាស់ជីEMនេះ ដើម្បីបំបាត់ក្លិនស្អុយ និងធ្វើឲ្យទឹកថ្លាឡើងវិញ ជាលទ្ធផលក្រោយពីបោះចូលជាង ៣០នាទី ក្លិនស្អុយក៏បាត់តែម្តង។

ថ្ងៃទី២ ( ២៥/០១/២០១៩ ) ម៉ោង ៧:៣០នាទីព្រឹក សិក្ខាកាមទាំង ១៦នាក់ នឹងជួបជុំគ្នានៅមន្ទីរបរិស្ថាន ដើម្បីសិក្សាពីបច្ចេកទេសផ្សេងៗ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ