ព្រឹតិ្តការណ៍ថ្មីៗ

ផ្ទុះអាវុធ និងហិង្សា នៅស្រុកព្រៃនប់ ករណីអនុវត្តសាលដីការតុលាការកំពូលប្រគល់ដីឲ្យឧកញ៉ា ស៊ីវ គង់ទ្រីវ ! មេបក្សខ្មែរក្រោក មិនអោបដៃឈរមើលទេ!

2 ខែ មុន 121 តូ សុផល

William Guang វឌ្ឍនា សារពង្ស៖ បញ្ឈប់បន្ទាន់នូវការប្រេីប្រាស់អាវុធលេីប្រជាពលរដ្ឋ នៅតំបន់ពយម៉ាចូវ ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីជាក់ស្ដែងបែបនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក មានសិទ្ធតាមដានការអនុវត្តន៍ច្បាប់ដោយយោងលេីព្រះរាជក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ។ ថ្ងៃស្អែកក្រុមការងារយេីងខ្ញុំ និងចុះទៅតាមដានផ្ទាល់ចំពោះករណីនេះ

សុំកុំប្រេីប្រាស់អាវុធមកដោះស្រាយឬវែកញ៉ែកខុសត្រូវជាមួយពលរដ្ឋ រីឯពលរដ្ឋវិញសុំបញ្ឈប់កុំប្រេីប្រាស់ហឹង្សាលេីសមត្ថកិច្ច ! ក្រែងមានវប្បធម៌ឈ្នះបានដីចាញ់បានលុយ។

ឯការប្រេីប្រាស់អាវុធដោះស្រាយបញ្ហារបស់អស់លោកជាមន្ត្រីថ្នាក់ក្រោមជាតិកំពុងល្មេីសនិងគោលនយោបាយថ្នាក់ជាតិហេីយក៏កំពុងបំផ្លិចបំផ្លាញកេរឈ្មោះថ្នាក់ដឹកនាំរបស់ខ្លួនដែរ ខណៈដែលកម្ពុជាកំពុងត្រូវបានបរទេសចាំចាប់កំហុសលេីឆាកអន្តរជាតិ ។ បញ្ឈប់បន្ទាន់

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!