ព្រឹតិ្តការណ៍ថ្មីៗ

លោក ម៉ូវ ម៉ានិត ដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនកងទ័ព នៅវរសេនាតូចលេខ៣៩៤

9 ខែ មុន 52 តូ សុផល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ប្រតិភូសាលាខណ្ឌសែនសុខ ដឹកនាំដោយ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលខណ្ឌ

និង លោក ជ គឹមស៊ អភិបាលរងខណ្ឌដង្កោ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកាទៅចែកជូនដល់បងប្អូនកងទ័ព នៅវរសេនាតូចលេខ៣៩៤ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលជាវរចងសម្ព័ន្ធមេត្រី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងឱកាសដំណើរសាកសួរសុខទុក្ខនៅសមរភូមិមុខនោះដែរក្រុមការងារក៏បាននាំយកជាគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភដល់កងវរៈសេនាតូច៣៩៤ រួមមាន៖
មី​ ៥០​ កេស​
ទឹកក្រូច​ ៣០​ កេស
ត្រីងៀត​ ៥០Kg
ស្កសរ​ ១០០​ kg
ទឹកដោះគោ​ ៩០​ កំប៉ុង
ត្រីខ​ ១០០​ កំប៉ុង
ខ្ទឹមស​ ៦​ បាវ
ខ្ទឹមក្រហម​ ៦​ បាវ

នៅក្នុងឱកាសនោះលោកអភិបាលខណ្ឌបានសម្តែងនូការកោតសសើរ និងថ្លែងអំណរគុណដល់បងៗកងទ័ព ដែលស្ម័គ្រចិត្តបំរើការពារជាតិមាតុភូមិដោយមិនខ្លាចព្យុះភ្លៀង ទោះបីយ៉ាងណាយើងខ្ញុំទាំងអស់គ្នាដែលនៅសមរភូមិក្រោយមិនដែលបំភ្លេចនូវទឹកចិត្តអង់អាចក្លាហានរបស់បង ដែលជានិច្ចជាកាលតែងតែមកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដើម្បីជួយសម្រួលការលំបាកខ្លះៗ និងសូមជូនពរបងៗ និងក្រុមគ្រួសារសូមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ