ព្រឹតិ្តការណ៍ថ្មីៗ

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់មន្ត្រីនគរបាលជាតិ ខណ្ឌសែនសុខ ៦៩រូប

7 ខែ មុន 202 តូ សុផល

លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ

(ផ្សាយផ្ទាល់) ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់មន្ត្រីនគរបាលជាតិ ខណ្ឌសែនសុខ ៦៩រូប http://tnn-news.com/archives/145502

Posted by TNN on Wednesday, 23 January 2019

ភ្នំពេញ ៖ នៅរសៀល២៤ ខែមករា ឆ្នាំ២០១៩ នេះ លោកឧត្តមសេនីយ៍ត្រី មិន សុផេត ស្នងការង

លោកឧត្តមសេនីយ៍ត្រី ចាន់ កត្តិខុម ស្នងការរង លោក សក់ កញ្ញារិទ្ឋ អភិបាលរង លោកវរសេនីយ៍ឯក ទឹម ចាន់រិទ្ឋ នាយការិ
យាល័យ លោកវរសេនីយ៍ឯក ផូ សារិទ្ឋ នាយការិយាល័យ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាងអធិការខណ្ឌ តំណាង លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្កិជូនមន្ត្រីនគរបាលជំនាញ និងមន្ត្រីនៃអធិការ
ដ្ឋាននគរបាលខណ្ឌសែនសុខ ចំនួន៦៩រូប។

ក្នុងឳកាសនោះដែរ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការខណ្ឌ បានបញ្ជាក់ថា ក្នុងពិធីនេះ​បានរៀបចំធ្វើឡើងផ្អែកតាមប្រកាសរបស់ក្រសួងមហាផ្ទៃ, សេចក្ដីសម្រេចរបស់អគ្គស្នងការដ្ឋាន នគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិជូនមន្ត្រីការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌចំនួន៦៩នាក់ ក្នុងនោះមាន ប្រកាសតួនាទី ៨នាក់ និងបំពាក់ឋានន្តរសក្តិចំនួន ៦១នាក់។

ក្រោយពីបានអានដោយសង្ខេបៗ នូវសេចក្ដីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ និងប្រកាសរបស់ក្រសួងមហាផ្ទៃ​ខាងលើនេះ លោកឧត្តមសេនីយ៍ត្រី មិន សុផេត បានថ្លែងថា នៅពេលខាងមុខនេះ​ទាំងក្រសួង អគ្គស្នងការ និងស្នងការដ្ឋាន នៅមានការលើកទឹកចិត្តដោយផ្ដល់ជាប័ណ្ណសរសើរផងដែរ សម្រាប់កងកម្លាំង ដែលបានលះបង់ពេលវេលាដ៏មានតម្លៃបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ជូនប្រជាពលរដ្ឋ។

លោកស្នងការរង សង្កត់ធ្ងន់ថា៖ ទទួលបានការម្លើងឋានរស័ក្តិ និងតួនាទីហើយ ត្រូវតែស្មោះត្រង់បំពេញការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនតាមបទបញ្ជាថ្នាក់លើដាក់ជូន ជាពិសស ខិតខំបំរើសេវាធារណៈ (អត្តសញ្ញាណប័ណ្ណ ឬ សៀវភៅស្នាក់នៅ)  ជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ