ព្រឹតិ្តការណ៍ថ្មីៗ

លោកអភិបាលខណ្ឌសែនសុខ ចុះសួរសុខទុក្ខមន្ត្រីនគរបាល រងគ្រោះរបួសស្រាល ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យ

3 ខែ មុន 73 តូ សុផល

ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចរបស់ការិយាល័យនគរបាលពន្លត់ និងសង្រ្គោះអគ្គិភ័យ នៃរាជធានីភ្នំពេញ ប្រចាំគោលដៅមូលដ្ឋានខណ្ឌសែនសុខ

និងកិច្ចអន្តរាគមន៌ពីអាជ្ញាធរខណ្ឌសែនសុខ បានពន្លត់អគ្គីភ័យរលត់ទាំងស្រុងនៅវេលាម៉ោងប្រមាណ ០៩យប់ ក្នុងករណីឆេះកន្លែងស្នាក់នៅក្នុងការដ្ឋានមួយកន្លែង ស្តិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ។

ក្នុងប្រតិបត្តិការបាញ់ពន្លត់អគ្គីភ័យខាងលើ ក៏បណ្តាលអោយមន្រ្តីនគរបាល ០១រូប រងរបួសស្រាលដោយសារផ្ទុះធុងហ្គាសរងរបួសចំស្មងជើង បន្ទាប់មកបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលភ្លាមៗ ។

នៅយប់ថ្ងៃដដែល លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនមន្ត្រីនគរបាលដែលរងគ្រោះ ដើម្បីជាការលើកទឹកចិត្ត និងសម្រួលដល់ការព្យាបាលផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!