ព្រឹតិ្តការណ៍ថ្មីៗ

មើលមុខអ្នកលក់ និង អ្នកលេង ឆ្នោតយួន (កន្ទុយលេខ) បន្តិចមើល!

7 ខែ មុន 145 តូ សុផល

កំពង់ចាម៖ យូរៗម្តងគេឃើញកម្លាំងសមត្ថកិច្ចចុះបង្ក្រាបល្បែងស៊ីសងម្តង ជាក់ស្តែង កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩ វេលាម៉ោង ១៦ និង ០០ នាទីក្រោយទទួលបានពត៌មានពីប្រជាពលរដ្ឋ  ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាដល់កម្លាំងជំនាញរបស់ផែនការនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋានស្រុកកំពង់សៀម និង អាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាប មុខសញ្ញាលក់កន្ទុយលេខដាក់លុយ ( លក់ឆ្នោតវៀតណាម ) មួយកន្លែង នៅចំណុចភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្នុងនោះឃាត់ខ្លួន ជនសង្ស័យ៣ នាក់

ទី១ ឈ្មោះ ហាក់ ស្រី ភេទស្រី អាយុ ៥០ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ទី២ ឈ្មោះ ស្រុី អេងស្រ៊ាន់ ហៅស្រីមុំ ភេទស្រី អាយុ ២៥ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ទី៣ ឈ្មោះ ខេន ស្រីល័ក្ខ ភេទស្រី អាយុ ៣៣ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

វត្ថុតាងមួយចំនួនរួមមាន :

១ ក្រដាស់កត់កន្ទុយលេខធំ ចំនួន ២០ សន្លឹក
២ ទូស័ព្វដៃចំនួន ០១ គ្រឿង ( ម៉ាកអាយហ្វូន ពណ៌ផ្កាឈូក )
៣ កាបូបដាក់កន្ទុយលេខឆ្នោតចំនួន ០១ ។
៤ ប្រាក់រៀលចំនួន ១.៤៣០.០០០ រៀល ( មួយលានបួនសែនបីម៉ឺនរៀល )
៥ អាយផេត ពណ៌ទឹកប្រាក់ ចំនួន ០១ គ្រឿង ។

បច្ចុប្បន្ន អ្នកញៀនល្បែងខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់ លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ