ព្រឹតិ្តការណ៍ថ្មីៗ

ចៅហ្វាយខេត្តកំពង់ចាម មិនអោបដៃឈរមេីល ខណៈស្ត្រីឈឺពោះឆ្លងទន្លេ​ ពុំមានអ្វីដឹកទៅពេទ្យ

8 ខែ មុន 46 តូ សុផល

រាជធានីភ្នំពេញ​ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ឈឺពោះជិតឆ្លងទន្លេ តែពុំមានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ​ ត្រូវបានអ្នកជិតខាង​រាយការណ៍​ចូលវិទ្យុABCប្រកាសរករថយន្តសង្គ្រោះអោយមកជួយដឹកពីស្រុកជលគិរី​ ខេត្តកំពង់ឆ្នាំង​ ព្រំប្រទល់ ជាប់នឹងស្រុកបាធាយ​ ខេត្តកំពង់ចាម យកទៅមន្ទីរពេទ្យណាក៏បាន​ ដេីម្បីសម្រាលកូន​ ភ្លាមនោះទទួលបានដំណឹងនេះពីវិទ្យុABC ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ ចាត់ឲ្យរថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកស្រុកបាធាយ​ ចេញទៅដឹកស្រ្តីដែលមានផ្ទៃពោះនោះ យកមកជួយសង្គ្រោះ​ និងសម្រាលកូនបានទាន់ពេលវេលា​ និងមានសុវត្ថិភាពទាំងម្ដាយទាំងកូន​។ ​

ហេតុការនេះបានកេីតឡេីង​នៅវេលាម៉ោង​ជាង២រសៀល​ ថ្ងៃពុធ ទី២៣​ ខែមករា​ ឆ្នាំ​២០១៩​ នៅក្នុងភូមិព្រៃគ្រី​ ឃុំព្រៃគ្រី​ ស្រុកជលគិរី​ ខេត្តកំពង់ឆ្នាំង​ ព្រំប្រទល់ ជាប់នឹងស្រុកបាធាយ​ ខេត្តកំពង់ចាម​។

បេីតាមការប្រភពពីវិទ្យុABC បានប្រាប់ឲ្យភ្នាក់ងារ​TNN​ ដឹងថា​ នៅមុនកេីតហេតុ​ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ឈឺពោះជិតឆ្លងទន្លេ តែពុំមានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យ​ទេ តែត្រូវបានអ្នកជិតខាង​ទាក់ទងរាយការណ៍​ចូលវិទ្យុABC ផ្សាយសម្លេងផ្ទាល់​ ដេីម្បីប្រកាសរករថយន្តសង្គ្រោះឲ្យមកជួយដឹកពីស្រុកជលគិរី​ ខេត្តកំពង់ឆ្នាំង​ ព្រំប្រទល់ ជាប់នឹងស្រុកបាធាយ​ ខេត្តកំពង់ចាម យកទៅមន្ទីរពេទ្យណាក៏បាន​ ដេីម្បីសម្រាលកូន​ ។ ភ្លាមនោះបន្ទាប់ពីទទួលបានដំណឹងពីវិទ្យុABC ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលនៃគណៈ​ អភិបាលខេត្តកំពង់ចាម​ បានចាត់ឲ្យរថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកស្រុកបាធាយ​ ចេញទៅយកស្រ្តីដែលមានផ្ទៃពោះនោះ ហេីយដឹកយកមកជួយសង្គ្រោះ​ និងសម្រាលកូនបានទាន់ពេលវេលា​ ។

ស្ត្រី​ដែលសម្រាលកូនមានឈ្មោះ​ សុក​ គិមី​ អាយុ ២៥ឆ្នាំ​ មានទីលំនៅ​ក្នុងភូមិព្រៃគ្រី​ ឃុំព្រៃគ្រី​ ស្រុកជលគិរី​ ខេត្តកំពង់ឆ្នាំង​ ដែលមានព្រំប្រទល់ ជាប់នឹងស្រុកបាធាយ​ ខេត្តកំពង់ចាម​។

បច្ចុប្បន្នស្ត្រីដ៏គួរឲ្យអាណិតខាងលេី​ កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត​កំពង់ចាម​ ដោយសុវត្ថិភាព​ ទាំងម្ដាយទាំងកូន​ និងស្ថិតក្រោម ការយកចិត្តទុកដាក់បំផុត ពីសំណាក់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកំពង់ចាម៕ (ម៉េង-Media)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ