ព្រឹតិ្តការណ៍ថ្មីៗ

ឯកសារ Copy ក៍បញ្ចាំបានដែរ នៅតាមទីតាំងបញ្ចាំ ខណៈអាជ្ញាធរកាន់តែបណ្តែតបណ្តោយ!

7 ខែ មុន 36 តូ សុផល
ភ្នំពេញ ៖ តាមបណ្តាហាង កុងសុីបញ្ចាំ កន្លងមកអាជ្ញធររាជធានីភ្នំពេញ ក្រោមបញ្ជារបស់លោកអភិបាល សាលារាជធានីភ្នំពេញ

រឹតបន្តឹង ជម្រុញឲ្យបណ្តាហាង កុងសុី ផ្ទះទទទួលបញ្ចាំ អនុវត្តន៍តាមគោលការណ៍ច្បាប់ ច្បាប់បើកអាជីវកម្ម ទទួលបញ្ចាំបាន ទាមទារឲ្យមានឯកសារត្រឹមត្រូវ រហូតដល់គណៈបញ្ជាការឯកភាពករុង ខណ្ឌ ចុះបង្ក្រាប ដកហូត យានយន្ត ម៉ូតូ ឡាន គ្មានឯកសារទៅរក្សរទុកទៀតផង ក៏ប៉ុន្តែ ការរឹតបន្តឹងរបស់អាជ្ញាធរ មានសមត្ថកិច្ច ត្រូវបានពលរដ្ឋរិះគន់ថា « មិនខុសណាគៀងត្រីឲ្យចូលទ្រូនោះឡើយ » រហូតមកដល់ពេលនេះ សេចក្តីណែនាំ គោលការណ៍របស់អាជ្ញាធរ ធូរខ្សុយ ខណៈដែលហាងទទួលបញ្ចាំមួយចំនួន នៅបន្តទទួលយក ម៉ូតូ ឡាន គ្មានឯកសារ ត្រឹមត្រូវ សំខាន់ឲយតែបើក ជិះទៅដល់ និយាយត្រូវថ្លៃ គឺទទួលយកទាំងអស់ មិនខ្វល់ពីច្បាប់ មិនច្បាប់នោះទេ ។

ជាក់ស្តែងពេកទៅហើយ នៅវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ កើតមានបាតុភាពមួយ នៅហាងបញ្ចាំ យុីហោ ឆ័រ ប៉ោទ្រី ស្ថិតនៅតាមផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ហាងបញ្ចាំខាងលើ ហ៊ានទទួលយករថយន្ត ម៉ាកកាមរី ហាយប្រីដ ក្នុងតម្លៃ៨០០០ដុល្លា មិនចាំបាច់មានឯកសារ ខណៈដែលរថយន្តមួយគ្រឿងខាងលើ ជារថយន្តអតិថិជនបង់រំលោះពីក្រុមហ៊ុន កាតគ្រី ឯកសារ នៅខាងក្រុមហ៊ុនឯនោះទេ ចុះហេតុម្តេចបាន ហាងបញ្ចាំហ៊ានទទួលយក សំអាងគិតថាចំណេញការប្រាក់ច្រើន ឬសំណាងច្បាប់?
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា អតិថិជនបង់រំលោះរថយន្តខាងលើ មិនបានទូទាត់ប្រាក់រំលោះជាមួយក្រុមហ៊ុនអស់២ខែមកហើយ ទំនាក់ទំនងក៏មិនបានទៀត ទើបខាងក្រុមហ៊ុនស្វែងរករថយន្តរបស់ខ្លួន ក៏ប្រទះឃើញជាប់ជុចក្នុងហាងបញ្ចាំទៅវិញ ទើបកើតជាការងឿងឆ្ងល់ រថយន្តអត់មានឯកសារ ហាងបញ្ចាំយកដែរឬ ? ។
ករណីខាងលើ ត្រូវបានខាងហាងបញ្ចាំទាក់ទងហៅម្ចាស់អ្នកដាក់រថយន្តមកធ្វើការដោះស្រាយគ្នា មាន៣ភាគីត្រូវនិយាយ សម្របសម្រួលគ្នា ភាគីខាងហាងបញ្ចាំ ភាគីខាងក្រុមហ៊ុន ភាគីខាងអតិថិជនបង់រំលោះរថយន្តខាងលើ ជាលទ្ធផលលឿនណាស់ករោយពីផ្អើលអ្នកសាពត៌មាន ចុះទៅដល់កន្លែងកើតហេតុ ដោយខ្លាចបែកធ្លាយរឿងកាន់តែវែងឆ្ងាយ ហាងបញ្ចាំប្រគល់រថយន្តឲ្យទៅខាង ភាគីក្រុមហ៊ុនបង់រំលោះវិញ ដើម្បីធ្វើការដោះស្រាយជាមួយភាគីអតិថិរបស់ខ្លួនបន្តទៀត ខណៈដែលខាងក្រុមហ៊ុនកាន់ឯកសារពាក់ព័ន្ធជាមួយរថយន្តមួយគ្រឿងនេះទាំបាច់ឲ្យមើល ។
ក្រោយពីប្រគល់រថយន្តទៅម្ចាស់ដើម រួចចែកផ្លូវគ្នាចាកចេញរៀងខ្លួន ជាបុព្វហេតុមួយធ្វើឲ្យមហាជន ពលរដ្ឋ ងឿងឆ្ងល់ ហាងបញ្ចាំអីស្រួលម៉េស មិនចាំបាច់មានឯកសារ ឡាន ម៉ូតូ ចង់លួច ចង់ប្លន់ពីណាមកមិនដឹងទេ សំខាន់ឲ្យតែជិះទៅដល់ និយាយថ្លៃគ្នាត្រូវទទួលយកទាំងអស់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!