ព្រឹតិ្តការណ៍ថ្មីៗ

Breaking News មានអគ្គិភ័យ​កំពុងឆាបឆេះនៅក្នុងការដ្ឋានមួយយ៉ាងសន្ធោសន្ធៅ​ ជិតអាគារ​អេតវូត ម្ដុំស្ពានអាកាសផ្សារដីហ៊ុយ​ ឡានទឹកជាច្រេីនគ្រឿងកំពុងចេញអន្តរាគមន៍!

3 សប្តាហ៍ មុន 143 តូ សុផល

រាជធានីភ្នំពេញ​ ៖ (ព័ត៌មានបឋម)​ មានអគ្គិភ័យមួយបានកំពុងឆាបឆេះនៅក្នុងការដ្ឋានសាងសង់អាគារខ្ពស់មួយកន្លែងយ៉ាងសន្ធោរសន្ធៅ

នៅក្បែរអគារអេដវូត ម្ដុំស្ពានអាកាសផ្សារដីហ៊ុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង០៨:០១នាទីយប់ ថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០១៩នេះ ។

ខណៈនេះមានកម្លាំងសមត្ថកិច្ចគ្រប់ផ្នែកនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានកំពុងចុះអន្តរាគមន៍ ព្រមទាំងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង​ របស់ការិយាល័យបង្កានិងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ កំពុងតែអន្តរាគមន៍បាញ់ពន្លត់នៅកន្លែងកើតហេតុផងដែរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យភ្នាក់ងារ​ TNN ដឹងថា នៅមុនពេលកើតហេតុគេគ្រាន់តែឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅក៏មានការភ្ញាក់ផ្អើលឡើងតែម្តងមិនដឹងថាមានមូលហេតុអ្វីនោះទេ ភ្លាមៗនោះប្រជាពលរដ្ឋនៅកន្លែងកើតហេតុក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យហៅរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ហេីយ។

ភ្នាក់ងារ​យេីងមិនទាន់ដឹងថាការខូចខាតដូចជាមូលហេតុអ្វីទើបបណ្ដាលឲ្យឆាបឆេះនោះទេ។​ (ម៉េង)

សូមរងចាំព័ត៌មានពិស្ដារ ភ្នាក់ងារ​សារព័ត៌មាន​ TNN នឹង Update បន្តិចទៀតនេះ!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!