ព្រឹតិ្តការណ៍ថ្មីៗ

ភិនភាគ​ចោរឆក់ទូរស័ព្ទ​ IPhone 8 Plus ពីនារីម្នាក់ បានសម្រេច​ នៅផ្លូវ២៧១ សង្កាត់បឹងសាឡាង

4 ខែ មុន 112 តូ សុផល

រាជធានីភ្នំពេញ​ ៖ (ដំណឹងបឋម​) មានករណីចោរឆក់ទូរស័ព្ទនារីម្នាក់ ម៉ាក IPhone 8+ បានសម្រេច រួចជិះគេចខ្លួន​បាត់ដោយសុវត្ថិភាព ។

ហេតុការនេះបានកេីតឡេីង​នៅកាលពីវេលាម៉ោងជាង០៥ល្ងាច ថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

ភិនភាគចោរឆក់ចាប់បានដោយកាមេរ៉ាសុវត្តិភាពជិះម៉ូតូម៉ាក Let ពណ៌ស ផ្លាក់លេខ 3006 មិនចាំក្បាលលេខប៉ុន្មានទេ ជិះម្នាក់ឯង ពាក់អាវដៃវែងពណ៌ខ្មៅ មួកឃ្លុបពណ៌ស ។

នារីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ។

បច្ចុប្បន្ន​នារីរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ រួចហើយ។​ (ម៉េង)

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!