ព្រឹតិ្តការណ៍ថ្មីៗ

លោក​ គង់ ​គាំ ​បំភ្លឺ​តុលាការ​ ជុំវិញ​សំណុំរឿង​ស​ន្និ​ដ្ឋិ​ភាព​ របស់ ​លោក ​កឹ​ម​ សុខា​

8 ខែ មុន 22 តូ សុផល

​ ​ភ្នំពេញ​​ ៖​ អតីត​ប្រធាន​គណបក្ស​សម​ រ​ង្ស៊ី​ លោក​ គង់​ គាំ​ ដែល​ជា​អតីត ​ឧត្តម​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ ​នា​ព្រឹក​ថ្ងៃ​ទី​ ២៣​មក​រា​ ២០១៩ នេះថាក្នុង​នាម​ជា​សាក្សី​ជុំវិញ​រឿង​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ អំពើ​សង្ស័យ​ក្បត់ជាតិ​របស់​ លោក​ កឹ​ម ​សុខា​ ។​ លោក​ កឹ​ម​ សុខា​ ដែល​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ក្នុង​ការ​រង់ចាំ​សវនាការ​កាត់ទោស​នា​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ បាន​រង​នឹង​ការ​ចោទប្រកាន់​ពី​បទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​។​

​លោក ​គង់​ គាំ​ ដែល​ជា​សាក្សី​ទី​១០​នៃ​សំណុំរឿង​ លោក ​កឹ​ម​ សុខា​ បាន​ប្រាប់​អ្នកកាសែត​ថា​ លោក​បាន​ឆ្លើយ​តប​នូវ​អ្វី​ដែល​លោក​បានដឹង​ក្នុង​នាម​ជា​សាក្សី​ដែល​តុលាការ​បាន​កោះហៅ​។​ លោក​ គង់​ គាំ ​និយាយ​ថា​ លោក​ «​គ្រាន់តែ​ជាទី​ប្រឹក្សា​ ហើយ​ដូច​ជា​អ្វី​ដែល​លោក​ សម រ​ង្ស៊ី​ បាន​និយាយ​ថា ​លោក ​គង់​ គាំ​ មិនសូវ​ដឹង​រឿង​អ្វី​ច្រើន​នោះ​ទេ​…​មាន​តែ​ សម រ​ង្ស៊ី​ ទេ​ ដែល​ដឹង​រឿង​ច្រើន​គ្រប់យ៉ាង​»​។​ លោក​ គង់ ​គាំ ​និយាយ​ថា​ក្នុង​នាម​ជា​អ្នកដឹង​តិច​ ក៏​ត្រូវ​តែ​បំភ្លឺ​ប្រាប់​ទៅ​តុលាការ​អ្វី​ដែល​លោក​បានដឹង​នោះ​ផង​ដែរ​។​

​លោក ​គង់ ​គាំ បាន​ថ្លែង​ទៀត​ថា​ ក្នុង​ពេល​សាកសួរ​នា​ព្រឹក​ថ្ងៃ​ទី​២៣​មក​រា​ដោយ​ចៅក្រម​ស៊ើបសួរ ​លោក​ គី​ ឫ​ទ្ធី​ លោក​ ត្រូវ​បាន​គេ​សាកសួរ​ អំពី​ជីវិត​នយោបាយ​…​អំពី​ដំណើរការ​នយោបាយ​ដែល​ជាប់​ទាក់ទង​នានា​ជា​ពិសេស​ភាព​ដែល​ជាប់​ពាក់ព័ន្ធ​ នឹង​ករណី​រឿង​ លោក ​កឹ​ម​ សុខា​។​ លោក ​គង់​ គាំ​ បាន​ថ្លែង​ថា​ គាត់​មិន​បានដឹង​ច្រើន​អំពី​រឿង​លោក ​កឹ​ម​ សុខា​ នោះ​ទេ​ ហើយ​លោក ​បាន​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​បានឃើញ​វី​ដេ​អូ​ដែល ​លោក​ កឹ​ម​ សុខា ​បាន​និយាយ​សារភាព​ថា​ បាន​ធ្វើការ​ជាមួយនឹង​បរទេស​ដើម្បី​ធ្វើ​អោយ​មានការ​ផ្លាស់​ប្តូរ​ក្នុង​ប្រទេស​កម្ពុជា​ ៕ ប្រភព៖ http://cambodiapolice.com

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ