ព្រឹតិ្តការណ៍ថ្មីៗ

ថ្មីទៀតហើយ! សាលាក្រុង ចេញសេចក្តីណែនាំ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់!

4 ខែ មុន 111 តូ សុផល

ភ្នំពេញ៖  ថ្មីទៀតហើយ! រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

គួររំលឹកដែរថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យ អាជ្ញាធរពាក់ព័ន្ធបន្តសកម្មភាព រៀបចំសណ្តាប់ធ្នាប់ក្នុងរាជធានីអោយដូចភ្លៀងរលឹម លោក បានបញ្ជាបែបនេះ ខណៈលោក កោះប្រជុំជាមួយ អាជ្ញាធរ ខណ្ឌទាំង១២ និង សង្កាត់ ដើម្បី ផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពី ការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនិងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញអោយមានប្រសិទ្ធភាព កាលពីរសៀលថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី២២ មករា ឆ្នាំ២០១៩សាលារាជធានីភ្នំពេញ ។

កន្លងមក ការចេញសេចក្តីណែនាំស្តីពី ការរៀបចំសណ្តាប់ធ្នាប់ ការប្រើប្រាស់ចិញ្ចើមផ្លូវ រថយន្ត ធំចេញចូលក្រុង ខុសម៉ោងកំណត់ ការសង់រោងពិធីនៅលើទ្រូវផ្លូវ ការបង្ក្រាបល្បែងស៊ីសង (ហ្គេមអនឡាញ ២៤ម៉ោង ឆ្នោតយួន ហ្គេមបាញ់ត្រី ទីតាំងបញ្ចាំខុសច្បាប់ របស់ចៅហ្វាយក្រុងភ្នំពេញ ហាក់ ពុំសូវមាន ប្រសិទ្ធភាពឡើយ (សាបដូចទឹកទន្លេ)  ជាក់ស្តែងបញ្ហា រថយន្ត ធន់ធំ ចេញ ចូលក្រុង នៅតែបន្ត បញ្ហាសង្គ្រោះចិញ្ចើមផ្លូវ នៅតែគ្មានប្រសិទ្ធភាព ដដែលជាដដែល ចំណែក ឯការហាមឃាត់ មិនអោយសង់រោងបិទផ្លូវនៅតែមាន។

បើក្រឡេកមើលទីតាំងហ្គេមអនឡាញ២៤ម៉ោង និង ទីតាំងបញ្ចាំ អាចាស់ៗវិញ មានច្រើនកន្លែងមិនបង្ក្រាប ទីតាំងថ្មីៗ កើតមានព្រោងព្រាតដែរ។

មកហាជនបន្តចាំអ៊ុតមើលប្រសិទ្ធភាព ក្រោយសាលាក្រុងចេញសេចក្តីណែនាំមួយលើកជាពីរលើក ស្ទើរពេញមួយអាណត្តិក្នុងតំណែងជាអភិបាលក្រុងភ្នំពេញ។

 

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!