ព្រឹតិ្តការណ៍ថ្មីៗ

ភ្ញាក់ផ្អើលពេលដឹងថា​ អុិន​ សុភិន​ និងហម​ ឈរ៉ា​ មានទំនាក់ទំនងស្និទ្ធស្នាលជាមួយគ្នា​ តាំងពីនៅរៀន

3 ខែ មុន 73 តូ សុផល

(ភ្នំពេញ)៖​​ លោក​ អ៊ិន​ សុភិន​ នៅពេលថ្មីៗនេះ​បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល​ រវាង​ទំនាក់ទំនង​ស្និទ្ធស្នាលលើសពីអ្នកសិល្បៈ​

ជាមួយ​ លោក​ ហម​ ឈរ៉ា​ ព្រោះតែការពិតពីក្រោយខ្នងគឺ​ អ្នកទាំង២​ធ្លាប់ជាសិស្សរៀនជាមួយគ្នានិងរួមសាលាជាមួយគ្នា​ កាល​នៅខេត្ត​ បាត់ដំបង។

ថ្មីៗនេះ​ម្ចាស់ផលិតកម្ម​ មហាហង្ស​ លោក​ អ៊ិន​ សុភិន​ បានរៀបចំកម្មវិធីរំលឹកម្រងអនុស្សាវរីយ៍​ ជួបជុំមិត្តភក្តិអតីតសិស្សរួមថ្នាក់នងសិស្សរួមសាលា​ នៃសាលារៀន​បាត់ដំបង​ សម្រាប់បាក់ឌុប​ នៃខេត្តបាត់ដំបង​ នៅផ្ទះលោកផ្ទាល់នោះ​ គេសង្កេតឃេីញមានវត្តមាន​ តារាសម្តែង​ លោក​ ហម​ ឈរ៉ា​ ចូលរួមជួបជុំ​ សប្បាយរីករាយនៅក្នុងកម្មវិធីនោះដែរ។

សរបញ្ជាក់ឲ្យឃើញថា​ ម្ចាស់ផលិតកម្ម​ មហាហង្ស​ លោក​ អ៊ិន​ សុភិន​ និង​ លោក​ ហម​ ឈរ៉ា​ គឺជាមិត្តរួមថ្នាក់​ និងជាមិត្តរួមសាលាជាមួយគ្នា​ កាលវ័យសិក្សាផងដែរ។

បេីតាម​ លោក​ អ៊ិន​ សុភិន​ បានប្រាប់ឲ្យដឹងថា​ ច្រើនឆ្នាំហេីយដែលលោក​ និងលោកឈរ៉ា​ រាបអានគ្នា​ ហើយពួកលោកមានអនុស្សាវរីយ៍ជាមួយគ្នា​ ច្រេីន​ ព្រោះដូចទស្សនិកជនដឹងស្រាប់ហេីយថា​ ក្រៅពីទំនាក់ទំនងជាមិត្ត​ ពួកលោកក៏ធ្វេីការរួមគ្នា​ ដោយ​ លោក​ ឈរ៉ា​ បានថតរឿងជាច្រើនឲ្យផលិតកម្មរបស់លោក។

តារាសម្តែង លោក​ ហម​ ឈរ៉ា​ ក៏បានប្រាប់ឲ្យដឹងស្រដៀងគ្នាថា​ នេះជាលេីកទីមួយហើយដែល​លោក​ ,លោក​ អ៊ិន​ សុភិន​ និងមិត្តជាច្រើនទៀត​ បានជួបជុំគ្នាជាលក្ខណៈធំដុំបែបនេះ​ ហើយក៏បានបង្ហាញពីសម្ព័ន្ធភាព​ ការស្រលាញ់រាប់អានគ្នា​ រវាង​ ពួកលោកទាំង២នាក់​ ព្រោះថាកន្លងមកមិនសូវបានបង្ហាញពីទំនងទំនងការស្រលាញ់រាប់អានគ្នាបង្ហាញជាសាធារណៈទេ​ ទើបតែពេលនេះ​ បានដឹងថា​ ក្នុងវិស័យសិល្បៈ​ គឺមានអ្នកមកពីខេត្តបាត់ដំបងច្រើនមែនទែន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!