ព្រឹតិ្តការណ៍ថ្មីៗ

ឃុំខ្លួនជនជាតិចិន ១៩នាក់ ពាក់ព័ន្ធនឹងករណីបើកភ្នាល់ល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអុិនធើណេត

4 ខែ មុន 23 តូ សុផល


ភ្នំពេញ៖ កងកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជូនជនជាតិ ១៩នាក់ ស្រី ៦នាក់ ទៅសាលាដំបូងខេត្តសៀមរាប នាថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៩។

ជនសង្ស័យ ១៩នាក់ ស្រី ៦នាក់ សញ្ជាតិ ចិន ដែលសមត្ថកិច្ចយើងចុះបង្រ្កាបកាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៩ នៅចំនុចផ្ទះជួល ភូមិភ្ញារជ័យ និងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្ត សៀមរាប ពាក់ព័ន្ធនឹងករណីបើកភ្នាល់ល្បែងសុីសងខុសច្បាប់ តាមប្រព័ន្ធអុិនធើណេត ត្រូវបានលោក ងួន ណារ៉ា និងលោកស្រី គឹម សុគន្ធា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តសៀមរាប៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!