ព្រឹតិ្តការណ៍ថ្មីៗ

ទារុណកម្ម​ វាយទាត់​ធាក់ កុមារ​ បាក់ឆ្អឹង​ដងកាំបិត​ខាងស្តាំ​ របួសធ្ងន់ រំជួលចិត្ត លោក ម៉ូវ ម៉ានិត

5 ខែ មុន 102 តូ សុផល

ភ្នំពេញ​ ៖ ក្រោយទទួលដំណឹងថា មានករណី ទារុណកម្ម​ វាយទាត់​ធាក់ កុមារ​ បាក់ឆ្អឹង​ដងកាំបិត​ខាងស្តាំ​ របួសធ្ងន់ ចូលសម្រាកនៅមន្ទីរពេទ្យ គន្ធបុផ្ផា  លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងផ្តល់ថវិកាសម្រាលថ្លៃព្យាបាល នៅមន្ទីរពេទ្យផ្ទាល់នាព្រឹកថ្ងៃ ២២ មករា ២០១៩។

គួររំលឹកផងដែរថា អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​ហិង្សា​លើ​កុមារ​អាយុ​០៤​ឆ្នាំ​ (​ប្រើ​អំបោស​ខ្សែ​ក្រ​វ៉ា​ត់​ និង​ជើង​វាយ​ធាក់​បណ្តាល​ឲ្យ​របួស​ និង​បាក់ឆ្អឹង​ដងកាំបិត​ខាងស្តាំ​)​ នៅ​ចំណុច​ផ្ទះ​សង់​ថ្មី​ ផ្លូវ​រថភ្លើង​ ភូមិ​ដី​ថ្មី​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​០១​នាក់​ នៅ​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​និង​០០​នាទី​ ។​

​ជនសង្ស័យ​ ឈ្មោះ​ ប៉ែន​ ចាន់​ត្រា​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូ​កង់​បី​ ជនជាតិ​ខ្មែរ​ ស្នាក់​នៅផ្ទះ​សង់​ថ្មី​ ផ្លូវ​រថភ្លើង​ ភូមិ​ដី​ថ្មី​ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​ (​គ្មាន​សារធាតុ​ញៀន​)​ ។​

​ជន​រង​គ្រោះ​ ឈ្មោះ​ ហ៊េ​ល​ ទេវា​ ភេទ​ប្រុស​ អាយុ​០៤​ឆ្នាំ​ (០៦-០៦-២០១៤)​ ស្នាក់​នៅ​ក្នុង​បន្ទុក​ជាមួយ​ជនសង្ស័យ​ខាងលើ​ (​រង​របួស​បាក់ឆ្អឹង​ដងកាំបិត​ខាងស្តាំ​ និង​របួស​លើ​ដងខ្លួន​និង​ត្រូវជា​ក្មួយ​)​ ។​

​ប្រភពប្រាប់ថា  មុន​ពេល​កើតហេតុ​ ប៉ុស្តិ៍​រដ្ឋបាល​គោក​ឃ្លាង​ បាន​ទទួល​ព​ត៌​មាន​ពី​ប្រជាពលរដ្ឋ​តាម​ទូរស័ព្ទ​ថា​ នៅ​ចំណុច​ខាងលើ​ មាន​មនុស្ស​ប្រុស​ម្នាក់​ បាន​ប្រើ​អំពើ​ហិង្សា​លើ​កុមារ​ បណ្តាល​ឲ្យ​មាន​របួស​ ក្រោយ​ពី​ទទួល​ព័ត៌មាន​ សមត្ថកិច្ច​ បាន​ចុះ​ដល់​ចំណុច​កើតហេតុ​ ធ្វើការ​ស្រាវជ្រាវ​ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ យក​មក​ធ្វើការ​សាកសួរ​ និង​ដោយ​មាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា​ ខ្លួន​ពិតជា​បាន​ធ្វើការ​ប្រើ​អំពើ​ហិង្សា​លើ​កុមារ​រង​គ្រោះ​ ដោយ​ការ​វាយ​និង​អំបោស​ ខ្សែ​ក្រ​វ៉ា​ត់​ ទាត់​ធាក់​បណ្តាល​ឲ្យ​បាក់ឆ្អឹង​ដងកាំបិត​ខាង​ខាងស្តាំ​ ដោយសារ​កុមារ​រង​គ្រោះ​ចេះ​តែ​បោះ​ សម្ភារៈ​ក្នុងផ្ទះ​ចេញ​ក្រៅ​ផ្ទះ​ ដែល​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​ខឹង​ហើយ​ក៏​ប្រើ​អំពើ​ហិង្សា​លើ​កុមារ​រង​គ្រោះ​តែ​ម្តង​ ។​

​បច្ចុប្បន្ន​កុមារ​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ និង​សមត្ថកិច្ច​នាំ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ភា​១​ខាងក្រោយ​វត្ត​ភ្នំ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

(ផ្សាយផ្ទាល់) ទារុណកម្ម​ វាយទាត់​ធាក់ កុមារ​ បាក់ឆ្អឹង​ដងកាំបិត​ខាងស្តាំ​ របួសធ្ងន់ រំជួលចិត្ត លោក ម៉ូវ ម៉ានិត http://tnn-news.com/archives/145090 កុំភ្លេច shares & comments អោយបានច្រើនៗ

Posted by TNN on Monday, 21 January 2019


បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!