ព្រឹតិ្តការណ៍ថ្មីៗ

ដូរមេគយដុះស្លែនៅខេត្តបន្ទាយមានជ័យ ហើយ លោក ឆែ សុធា ចេញ លិកនូ ស៊ីថា ចូល

8 ខែ មុន 54 តូ សុផល

បន្ទាយមានជ័យ៖ លោក ឆែ សុធា ប្រធានសាខាគយខេត្តបន្ទាយមានជ័យ ដែលបានចូលនិវត្តន៍

ក្រោយពីពន្យាកំណើតបានមួយឆ្នាំ ត្រូវបានចប់មុខតំណែង ហើយបានតែងតាំងលោក នូ ស៊ីថា អតីតប្រធានសាខាគយខេត្តត្បូងឃ្មុំ ជាប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យជំនួសលោក ឆែ សុធា ដែលបានចូលនិវត្តន៍។

ពិធីប្រកាសធ្វើឡើងនៅរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០១៩ក្រោមវត្តមានលោកអេង រ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

លោក ឆែ សុធា ឡើងកាន់តំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តនេះត្រូវបានគេសង្កេតឃើញថា អំពើរត់ពន្ធកើតមានច្រើនទោះបីជាមានការដាក់ពង្រាយកុងត្រូលជជុះគយជាច្រើនកន្លែងលើកំណាត់ផ្លូវជាតិលេខ5ពីមាត់ច្រកអន្តរជាតិប៉ោយប៉ែតមកកាន់ទីរួមក្រុងសិរីសោភ័ណនៃខេត្តបន្ទាយមានជ័យ។ កុងត្រូលទាំងនោះគឺស្ថិតលើចំងាយផ្លូវមិនដល់៥០គីឡូម៉ែត្រគឺមានរហូតដល់ទៅបួនកន្លែង។មួយវិញទៀតទោះបីជាមានកុងត្រូលគយច្រើនដូចនេះក៏ដោយ ក៏បទល្មើសរត់ពន្ធនៅតែមានជាហូរហែរ ហើយបទល្មើសរត់ពន្ធនេះអាចដំណើរការដោយរលូនគឺដោយសារតែបានការបើកភ្លើងខៀវពីលោក ឆែ សុធា ពិសេសគឺបានប្រព្រឹត្តអំពើពុករលួយដោយតម្រូវអោយម្ចាស់រថយន្តដែលដឹកបទល្មើសបង់លុយក្រោមតុក្នុងមួយរថយន្តកាមរីត្រូវបង់ចាប់ពី១៥០ដុល្លាទៅ២៥០ដុល្លា រឺក៏អាចបង់១០ថ្ងៃម្តងចំនួន១៤មុឺនរៀលក៏បាន ដែលថវិកាទាំងនេះមិនបានដាក់ចូលក្នុងកញ្ចប់ថវិកាជាតិទេ។

គេរំពឹងថា លោក នូ ស៊ីថា ដែលត្រូវទទួលភារកិច្ចជាមេគយថ្មីនៃខេត្តនេះនិងធ្វើការលុបបំបាត់ការរត់ពន្ធ ការប្រមូលលុយក្រោមតុដើម្បីបង្កើនចំណូលពន្ធរដ្ឋ ហើយសង្ឃឹមថាលោកនឹងមិនដើរតាមគន្លងចាស់ លោក ឆែ សុធា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ