ព្រឹតិ្តការណ៍ថ្មីៗ

ប៉ូលិសបង្ក្រាបហ្វូងអ្នកជល់មាន់រត់ចែកជើងគ្នានិងឃាត់ខ្លួនមនុស្សចំនួន៣នាក់

6 ខែ មុន 52 តូ សុផល

បាត់ដំបង៖វេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ អធិការនគរបាលស្រុកថ្មគោលចុះបង្រ្កាបទីតាំងល្បែងបញ្ជល់មាន់ខណះក្រុមអ្នកលេងកំពុងស្រែកហូរកញ្ជៀវក្នុងសង្វៀន។

សង្វៀនបញ្ជល់មាន់ដែលត្រូវកម្លាំងនគរបាលបង្ក្រាបនោះគឺស្ថិតនៅក្នុងភូមិទំពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថា៖កម្លាំងនគរបាលឃាត់ខ្លួនបានមនុស្សចំនួន៣នាក់ទី១-ឈ្មោះ សន​ គ្រុយ​ ភេទប្រុសអាយុ៥៣ឆ្នាំរស់នៅភូមិទំនាប​ ឃុំតាម៉ឺន​ ស្រុកថ្មគោល​ ខេត្តបាត់ដំបង ។

ទី២-ឈ្មោះ​ និល​ ណៃ​ ភេទប្រុសអាយុ៦០ឆ្នាំរស់នៅភូមិទំពូងជេីង​ ឃុំតាម៉ឺន​ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ទី៣-ឈ្មោះ​ រុន​ ភារ័ត្ន​ ភេទប្រុសអាយុ៣៥ឆ្នាំរស់នៅភូមិទំពូង ឃុំតាពូង​ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចចំនាញដកហូតបសនវត្ថុតាង រួមមាន៖ម៉ូតូ១៦គ្រឿង
មាន់ជល់ចំនួន១២ក្បាលស៊ុមមាន់ចំនួន១០
សង្វៀនជល់មាន់២ជញ្ជីង១និងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋានស្រុកថ្មគោលកំពុងធ្វើការអបរុំ ពិន័យទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!