ព្រឹតិ្តការណ៍ថ្មីៗ

ពិតទេ? មេបញ្ជាការងប៉េអឹមខេត្តម្នាក់ ត្រូវប្រជាពលរដ្ឋចោទថា ចាប់ពួកគាត់ជំរិតទារលុយជាថ្នូរនឹងការដោះលែង ករណី ល្បែងជល់មាន់ តាមកញ្ចក់ទូរទស្សន៍ 

6 ខែ មុន 196 តូ សុផល

ខេត្តតាកែវ ៖ ក្រុមប្រជាពលរដ្ឋរស់នៅស្រុកសំរោង បានចោទមេបញ្ជាការរង ប៉េអឹមខេត្តម្នាក់ ថាបានចាប់ពួកគាត់ជំរិតទាលុយ ជាថ្នូរនឹងការដោះលែង ក្រោយមានការបង្ក្រាបក្រុមប្រជាពលរដ្ឋដែលរងការចោទថា លេងល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍ ដោយសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវ ក៏ផ្ទុះរឿងមិនប្រក្រតីមួយដោយមានការចោទចំៗលើ លោក មេបញ្ជាការរងម្នាក់ ថាបានជំរិតទារលុយពីក្រុមពួកគាត់យ៉ាងច្រើនជាថ្នូរនិងការដោះលែងទៅវិញ។

ក្នុងប្រតិបត្តិការរបស់កម្លាំងកងរាជអាវុធហត្ថក្នុងពេលនោះទាំងប្រជាពលរដ្ឋដែលត្រូវឃាត់ខ្លួន និងអ្នកដែលមិនត្រូវឃាត់ខ្លួន តែបានរឹបអូសម៉ូតូនឹងសម្ភារផ្សេងៗ ទៀតនោះបានប្រតិកម្ម និង លោកវិរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ទទួលផែនយុត្តិធម៌ ដែលលោកជាអ្នកដឹកនាំក្នុងប្រតិបត្តិការនោះ ថាបានចាប់ពួកគាត់ដើម្បីជំរិតទារលុយជាថ្នូរនិងការដោះលែង។

ពួកគាត់បន្តថា បើចង់រួចខ្លួនត្រូវបង់លុយទៅឲ្យ លោកមេញ្ជាការរងពី ១ពាន់ដុល្លារឡើងទៅចំណែកម៉ូតូវិញ គឺបង់ លុយ ២០០ដុល្លារ ក្នុងមួយគ្រឿង ទើបអាចរួចខ្លួន ឬយកម៉ូតូត្រឡប់ទៅផ្ទះវិញបាន។

ប្រជាពលរដ្ឋដែលត្រូវបានចាប់ខ្លួននោះមានអ្នកខ្លះគ្រាន់តែទៅអង្គុយលេងផឹកកាហ្វេមិនបានលេងល្បែងភ្នាល់មាន់តាមកញ្ចក់ទូរទស្សន៍ក៏ត្រូវរងការចាប់ខ្លួនជម្រិតទារលុយពីលោកមេបញ្ជាការរងដែរ។

សូមរំលឹកផងដែរថា កាលពីវេលាម៉ោង១៥ និង១៥នាទីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨៩ កន្លងទៅនេះ នៅចំណុចភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ លោក ង៉ែត ចាន់ធី មេបញ្ជាការងកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបក្រុមអ្នកលេងល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍ក្នុងនោះបានឃាត់ខ្លួនបានជនសង្ស័យ៧នាក់និងម៉ូតូ២៧គ្រឿង ប៉ុន្តែម៉ូតូទាំងនោះខ្លះត្រូវបានដោះលែងរីឯខ្លះទៀតមិនទាន់ទេ ។

ក្រោយការចាប់ខ្លួនមិនបានប៉ុន្មានថ្ងៃផង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះបែរ ជាលេចឮដំណឹងថា លោកមេបញ្ជាការរងប៉េអឹម មួយរូបនេះថា បានជំរិតទារលុយពីពួកគាត់យ៉ាងក្រាស់ក្រែលទៅវិញ ជាថ្នូរនឹងការយកម៉ូតូ ឬដោះលែងឲ្យត្រឡប់ទៅផ្ទះ។

ជុំវិញករណីនេះ លោក ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទឲ្យដឹងថា លោកមិនបានដឹងនោះទេ ក្នុងរឿងនេះ ព្រោះលោកទើបតែចុះពីយន្តហោះ លោកទើបតែត្រលប់មកពីព្យាបាលជំងឺ ។

ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋបានសំណូមពរ យសម្តេចតេជោ មេត្តាជួយរកយុត្តិធម៌ពួកគាត់ផង ដោយសារតែការភ័យខ្លាចពេក ពួកត្រូវបង្ខំចិត្តឲ្យសាច់ញាតទៅខ្ចីបុលគេដើម្បីរំដោះខ្លួន ហើយគ្រួសារនីមួយៗសុទ្ធតែជំពាក់បំណុលគេពីរ បី ស្ថាប័នទៀតផង គ្មានអ្វីទីពឹងទេ។ ដោយ៖ សុខន

អង្គភាព TNN ស្វាមគន៍រាល់ការបកស្រាយបំភ្លឺពី សម៉ីភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ។​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!