Norngdy Nara៖ ហេង ឡុង មុនលោកបង្ហោះសារមួយនេះ ខ្ញុំបានចាត់ទុកលោកគឺជាថ្នាក់ដឹកនាំម្នាក់
ដែលតែងតែមានមេត្តា ករុណា និងចិត្តធម៌ក្នុងខ្លួន មិនអាចកាត់ថ្លៃបាន ដោយសារកន្កងមក លោកបានភ្ជាប់ខ្លួនទៅនឹងការងារមនុស្សធម៏ជាមួយនឹងសិល្បះ ។ ប៉ុន្តែក្រោយពីបានឃេីញសារនេះ ខ្ញុំបានចាត់ទុកលោកជាមនុស្សគ្មានសីលធម៍ គ្មានចំណេះដឹង និងខ្វះការស្រាវជ្រាវគ្រប់ជ្រុងជ្រោយ ។
ហេតុអីបានជាខ្ញុំហ៊ាននិយាយដូច្នេះ ? ព្រោះក្នុងនាមលោកជាអ្នកដឹកនាំសិល្បៈ សមាគមន៏មួយរូប លោកពុំគួរប្រេីពាក្យសំដី [ ពួក វា ] បែបនេះ ទៅកាន់ថ្នាក់ដឹកនាំទេ ។
ពាក់ព័ន្ធទៅនឹងការងារគ្រប់គ្រងទឹកកខ្វក់ អាងប្រព្រឹត្តិកម្មនៅក្នុងក្រុងព្រះសីហនុ ជាកិច្ចការរួមមួយដែលនីតិវិធីគ្រប់គ្រងរដ្ឋបាល គេហៅថា វិសហមជ្ឈការ ។ និយាយអោយស្រួលយល់គឺ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហការគ្នាធ្វេីដេីម្បីឱ្យប្រសេីរឡេីង ។ ដូចករណីនេះ មានក្រសួងចំនួនបួន គឺក្រសួងនគរដែនដី ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងសាធារណការ រួមទាំង ឯកត្តម អភិបាលខេត្ត បាននឹងដំណេីរការចាត់វិធានការកសាងស្ថានីយ៏បូមទឹកកខ្វក់ ចំនួន៤កន្លែង។ ស្ថានីយ៏ទាំង៤ ទីតាំងនេះ មានសមត្ថភាពអាចចម្រោះទឹកកខ្វក់បានបរិមាណ ២០,000 ម៣/ ១ថ្ងៃ ។ ដូច្នេះវាធ្វេីនឹងឱ្យបរិស្ថានបានប្រសេីរឡេីងក្រោយពីកសាងរួចនាពេលដ៏ខ្លីខាងមុខ ។
យ៉ាងដូច្នេះហើយបានជាខ្ញុំហ៊ាននិយាយថាៈ លោកជាមនុស្សគ្មានចំណេះដឹង មិនបានស្រាវជ្រាវបានល្អិតល្អន់ រួមទាំងសម្ដីគ្មានសុជីវធម៌ ទៅលេីថ្នាក់ដឹកនាំផងដែរ នៅពេលដែលលោកសរសេរបែបនេះ។
ខ្ញុំស្រលាញ់ខេត្តព្រះសីហនុ និងសូមសម្តែងការអរគុណ កោតសរសេីរដល់ថ្នាក់ដឹកនាំទាំងអស់ ដែលបានសហការស្តារ និងអភិវឌ្ឍខេត្ត៕
Tag: យន្ត មីន