ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបទីតាំងកោសជប់ បម្រើសេវាផ្លូវភេទ មានប្រើប្រាស់គ្រឿងញៀន

8 ខែ មុន 66 តូ សុផល

ខេត្តក្រចេះ៖ ទីតាំងបម្រើសេវាផ្លូវភេទខុសច្បាប់មួយកន្លែងនៅខាងក្រោយផ្សារស្នួល

ត្រូវបានកម្លាំងនគរបាលចុះបង្រ្កាបកាលពីថ្ងៃទី១៩ មករា ក្រោយពីរកឃើញថា ទីតាំងនេះមានលួចបម្រើសេវាផ្លូវភេទ និងក៏ជាទីតាំងប្រើប្រាស់គ្រឿងញៀន ដោយជ្រកក្រោមស្លាកយីហោកោសជប់។

ស្នងការរងទទួលបន្ទុកប្រឆាំការជួញដូរមនុស្សលោកស្រីវរសេនីយ៍ ឯក នៅ រតនា បានថ្លែងឲ្យដឹងថា ក្នុងការចុះបង្រ្កាបទីតាំងពេស្យាចារមួយកន្លែងនេះ នគរបាលក៍បានឃាត់ខ្លួនមនុស្ស៣នាក់ក្នុងនោះមានបុរសម្នាក់ជាថៅកែ និងនារីបម្រើរសេវាផ្លូវភេទមិនទាន់គ្រប់អាយុចំនួន២នាក់។

លោកស្រីស្នងការរងបញ្ជាក់ថា ពួកគេទាំង៣នាក់សុទ្ឋតែមានផ្ទុកសារធាតុញៀន។​ ហើយក្មេងស្រីមិនទាន់គ្រប់អាយុទាំងពីរនាក់ គឺត្រូវបាននគរបាលជំនាញធ្វើការអប់រំណែនាំហើយបញ្ជូនពួកគេទៅមន្ទីរសង្គមកិច្ច ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ