ព្រឹតិ្តការណ៍ថ្មីៗ

នាយកុយ និង នាយក្រិន ជួបគ្រោះថ្នាក់ រថយន្តបុកដើមឈើ នៅខេត្តត្បូងឃ្មុំ

7 ខែ មុន 298 តូ សុផល

យោងតាមរបាយកាណ៍Page ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៥ nig ៥០នាទី នៅលើផ្លូវលេខ ៧៣ ភូមិថ្នល់ ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំមានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែកកង់រ៉េទៅបុកដើមឈើមួយកន្លែងនោះដែលសមត្ថកិច្ច ស្គាល់ថា ជា នាយកុយ តារាកំប្លែង។

បានបើករថយន្តម៉ាកឡង់គ្រីស័រ ពណ៍ស ស្លាកលេខ ភ្នំពេញ 2AR-9968 បើកបរដោយឈ្មោះ ជួង ជី(ហៅនាយកុយ) អាយុ ៦៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ ជាតារាកំប្លែង (របួសកែងដៃស្តាំលក្ខណៈស្រាល) អ្នករួមដំណើរឈ្មោះ ទេស សុជន (នាយក្រឹន) ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅសង្កាត់កាកាប ខ័ណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ជាតារាកំប្លែង (គ្មានរបួស) ។

ទិសដៅ រថយន្ត បើកបរពីខេត្តរតនគរី ទៅក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បែកកង់រេចង្កូត បុកដើមឈើដោយខ្លួនឯងតែម្តង។

សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើ មិនបណ្តាលឱ្យគ្រោះថ្នាក់ធ្ងន់ធ្ងទេ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!