ព្រឹតិ្តការណ៍ថ្មីៗ

លោក អុី សុខឡេង ដាក់គ្រឿងចក្រ កាយប្រឡាយ ដើម្បីរំដោះទឹកភ្លៀងលេចផ្លូវ និងលេចផ្ទះប្រជាពលរដ្ឋ

9 ខែ មុន 49 តូ សុផល

ខេត្តព្រះសីហនុ៖ អនុវត្តតាមមតិណែនាំរបស់ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ នៅវេលាម៉ោង ៩ និង ៤០នាទី ព្រឹក១៨ ខែ មករា ឆ្នាំ២០១៩រដ្ឋបាលក្រុងព្រះសីហនុ មន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរបរិស្ថាន និងមន្ទីរធនធានទឹក បានសហការគ្នាដាក់គ្រឿងចក្រកាយប្រឡាយទាំងសងខាងចិញ្ចើមផ្លូវលំហែកាយព្រះភូមិន្ទ ដើម្បីរំដោះទឹកភ្លៀងលេចផ្លូវ និងលេចផ្ទះប្រជាពលរដ្ឋ។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បញ្ជាក់ថា  ជាង៣ឆ្នាំមកហើយ ដែលរូបលោកបានដឹង ពីលោកប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូន ថា ធនាគារអភិវឌ្ឍអាស៊ី ( ADB ) សន្យានឹងជួយដាក់លូក្នុងក្រុងប្រវែង ៦៤គីឡូម៉ែត្រ ប៉ុន្តែចុងឆ្នាំ២០១៨ នេះ លឺថា ( ADB ) ជួយដាក់លូប្រវែងតែ ២៧គីឡូម៉ែត្រប៉ុណ្ណោះ ហើយនៅមិនទាន់ប្រាកដថា ( ADB) នឹងធ្វើពេលណាទេ (ចាយលុយគេ វាមិនដូចលុយខ្លួនឯង )។

ក្នុងនោះ ការដាក់លូផ្លូវលំហែកាយព្រះភូមិន្ទ ក៏ស្ថិតនៅក្នុងគម្រោង ( ADB ) ដែរ។ ដូច្នេះកន្លងមកដោយសារយើងរង់ចាំគម្រោង ( ADB ) ទើបឯកឧត្តម អភិបាលខេត្ត មិនលើកគម្រោងដាក់លូនៅផ្លូវលំហែកាយព្រះភូមិន្ទនេះ។

តាមដំណឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូន ថា ( ADB ) គ្រោងនឹងដាក់លូឆ្នាំ២០១៩ នេះ ប៉ុន្តែក្នុងករណី ( ADB ) មិនទាន់ធ្វើទៀត ឯកឧត្តម អភិបាលខេត្ត នឹងលើកគម្រោងធ្វើដោយមិនរង់ចាំ ( ADB ) ទៀតទេ។

ដោយឡែកផ្លូវលំហែកាយព្រះភូមិន្ទ តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូន ប្រាប់ព្រឹកមិញ ថាថ្ងៃស្អែក ( ១៩ មករា ២០១៩ ) ថ្នាក់ជាតិនឹងចុះពិនិត្យផ្លូវលំហែកាយព្រះភូមិន្ទ ដើម្បីជួសជុល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ