ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ ចុះសួរសុខទុក្ខ​មន្ត្រី​នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ

4 ខែ មុន 27 តូ សុផល
ប៉ៃលិន​៖​ នាព្រឺកថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៩
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយក អន្តោប្រវេសន៍​ អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករង លោកឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋាន នាយ នាយរង ការិយាល័យ ទាំងអស់​ នៃអគ្គដ្ឋានអន្តោប្រវេសន៍​ បានអញ្ជេីញ​ចុះមកសំណេះសំណាល សួរសុខទុក្ខ​ មន្រ្ដី​នគរបាល​ នៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រំ ខេត្ត​ប៉ៃលិន​ ។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ និងគណៈប្រតិភូអគ្គនាយកដ្ឋាន បានអញ្ជេីញ​ចុះមកសំណេះសំណាល សួរសុខទុក្ខដល់មន្រ្តីនគរបាលជំនាញដែលកំពុងបម្រេីការ​ ការផ្ដល់សេវា​ដល់ប្រជាពលរដ្ឋកម្ពុជា​ និងជនបរទេសដែលបានធ្វេីដំណេីរឆ្លងកាត់ទីនោះ​ ។ ឆ្លៀតក្នុងឱកាស​ដែរ​ ឯកឧត្ដម​ បានមានប្រសាសន៍​ ផ្ដាំផ្ញើ​ ណែនាំ ដល់កងកម្លាំងប៉ុស្តិ៍ដែរថា ក្នុងនាមជាមន្ត្រីនគរបាល ត្រូវគោរពវិន័យកងកម្លាំងឲ្យបានត្រឹមត្រូវ​ ត្រូវយកចិត្តទុកដាក់ក្នុងការងារជំនាញ​ ជាពិសេសការត្រួតពិនិត្យឲ្យច្បាស់លាស់ទៅលេីអ្នកដំណេីរដែលបានឆ្លងកាត់ ។

ឯកឧត្តម​ បានមានប្រសាសន៍​ណែនាំ​បន្ថែមទៀត​ថា​ ត្រូវពិនិត្យឲ្យបានម៉ត់ចត់​ ក្រែងមានមុខសញ្ញាជនសង្ស័យ ឬការជួញដូរមនុស្ស ហេីយជាពិសេសទៅទៀតនោះគឺត្រូវតែមានសាមគ្គីភាពផ្ទៃក្នុង ទេីបការប្រតិបត្តិការការងារមានភាពល្អប្រសេីរ​ ។

ជាចុងក្រោយ​នេះដែរ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ បានកោតសរសេីរ​ និងថ្លែងអំណរគុណ​ដល់ក្រុមការងារទាំងអស់ដែលខិតខំប្រឹងប្រែងក្នុងការអនុវត្តការងារជំនាញនាពេលកន្លងមក​ និងជូនពរដល់ក្រុមការងារទាំងអស់ក្នុងឱកាសឆ្នាំថ្មី​នេះមានសុខភាពល្អ​ និងជោគជ័យគ្រប់ភារកិច្ច​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!