ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ) កំពូលដៃរហ័ស ឆក់សម្រេច ៨លើក ទើបប៉ូលីស ជូនរង្វាន់ខ្នោះដៃមួយគូរ

4 ខែ មុន 54 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខផ្ទះលេខ២៥៤ ផ្លូវR១៨២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួច (ឆក់ទ្រព្រសម្បត្តិ) ចំនួន០៨ករណី ក្នុងនោះមានដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន ០៣។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឱ្យដឹងថាជនសង្ស័យធ្លាប់ប្រព្រឹត្តបទល្មើសរួមមានៈករណីទី១. ឆក់ទូរស័ព្ទ នៅចំណុចផ្លូវលេខ១៧២កែងផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ ២៧០«ត»  ដ.ច.ន ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ ចេញដោយលោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ

ករណីទី២៖ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០៦អឺ០ ផ្លូវលេខ១២៨ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ២៥«ឌ»  ដ.ច.ន ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ចេញដោយលោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។

ករណី៣៖ លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១០៦អឺ០ផ្លូវលេខ១២៨ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ២៦«ឌ»  ដ.ច.ន ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ចេញដោយលោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។

ករណីទី៤៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបដៃ) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ២៤អឺ០ ផ្លូវលេខ១៤២ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២០និង៤០នាទី។

ជនរងគ្រោះឈ្មោះ KANG LIANAN ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ គ្រូបង្រៀន ស្នាក់នៅផ្ទះលេខ១៨០ ផ្លូវជាតិលេខ៥ ភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ សម្ភារៈបាត់បង់៖កាតATMចំនួន១០សន្លឹក,កាតក្រេឌីតចិនចំនួន០១សន្លឹក,ប្រាក់ដុល្លារ ចំនួន១១០០ដុល្លារអាមេរិក។

ករណី៥៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបស្ពាយ) ប្រព្រឹត្តនៅចំណុចខាងត្បូងស្ថានីយ៍ប្រេងឥន្ធនៈតូតាល់ ផ្លូវលេខ២១៧ ភូមិ៥ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៣០ នាទី។

ជនរងគ្រោះ ឈ្មោះ ZHU SHUMING ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋានចិន ស្នាក់នៅផ្ទះជួល សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់៖កាបូបស្ពាយ ពណ៌ លឿងចាស់ ចំនួន០១,លិខិតឆ្លងដែនលេខ E៩៨៤៣៩៩៩៧,កាតATM ចំនួន ០១ សន្លឹក,ទូរស័ព្ទដៃម៉ាកអាយហ្វូន៨ ពណ៌ខ្មៅ ចំនួន ០១,ប្រាក់ដុល្លារ ចំនួន៥៥០ដុល្លារអាមេរិក។

ករណី៦៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ប្រព្រឹត្តនៅចំណុច ផ្លូវលេខ១៥៤កែងផ្លូវលេខ៨១ ភូមិ៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១០និង៤០នាទី។

ជនរងគ្រោះឈ្មោះ ZHENG XIJIANG ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារញូវយ៉ក ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់៖លិខិតឆ្លងដែនមិនចាំលេខ ចំនួន ០១,កាតATM ចំនួន ០១ សន្លឹក,អត្តសញ្ញាណបណ្ណ័ជនជាតិចិន ចំនួន០១។

ករណី៧៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ប្រព្រឹត្តនៅចំណុចមុខសណ្ឋាគារប៉ាស៊ីហ្វីក ផ្លូវលេខ១៥៤កែងផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២១និង ១៥នាទី។

ជនរងគ្រោះឈ្មោះ SEKINISHI MIKIKO ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិជប៉ុន មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារMOTOផ្ទះលេខ១១ ផ្លូវលេខ១៧៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់៖GREEN CARD (បណ្ណ័មានសិទ្ធិជ្រកកោននៅប្រទេសតៃវ៉ាន់) ចំនួន ០១,អត្តសញ្ញាណបណ្ណ័ជនជាតិតៃវ៉ាន(របស់ប្តី) ចំនួន០១,កាតសណ្ឋាគារ ចំនួន ០១ សន្លឹក,កាតATM ចំនួន០១សន្លឹក, អាយផេត ចំនួន០១គ្រឿង, ប្រាក់តៃវ៉ាន់ ចំនួន៥០០០,ប្រាក់ដុល្លារ ចំនួន ១០០០ដុល្លារអាមេរិក។

ករណី៨៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ប្រព្រឹត្តនៅចំណុចមុខសណ្ឋាគារប៉ាស៊ីហ្វីក ផ្លូវលេខ១៥៤កែងផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៩និង ៤៥នាទី។

ជនរងគ្រោះឈ្មោះ NAMI MORITA ភេទស្រី អាយុ២២ឆ្នាំ ជនជាតិជប៉ុន  មុខរបរ តន្ត្រីករ ស្នាក់នៅបន្ទប់ជួលសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់៖ទូរស័ព្ទម៉ាកអាយហ្វូន6s ពណ៌ស ចំនួន០១,ប្រាក់យ៉េន ចំនួន ៣០០០យ៉េន, ប្រាក់ដុល្លារ ចំនួន១០ ដុល្លារអាមេរិក, ក្រេឌីតកាត ចំនួន០១, ម៉ាស្ទ័រកាត ចំនួន០១, កាបូបដៃ ចំនួន០១, ឆាត់ចំនួន០១។

ជនសង្ស័យឈ្មោះនួន ដារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួល សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរលក់កាហ្វេ។

បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!