ព្រឹតិ្តការណ៍ថ្មីៗ

ចាប់បានចោរឆក់ម្នាក់​យកទៅសួរចម្លើយ បន្តចាប់១១នាក់ទៀត កក្រើកខណ្ឌដូនពេញ រហូតបែកធ្លាយ ឃាត់ម្ចាស់ហាងបញ្ចាំ “ហេង ហ៊ួត​” ម្នាក់ទៀត ពាក់ព័ន្ធករណី ទទួលផលចោរកម្ម (ទទួលបញ្ចាំ គ្មានឯកសារ)…!

5 ខែ មុន 93 តូ សុផល

រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះត្រួតពិនិត្យ ទីតាំងទទួលបញ្ចាំមួយកន្លែងយីហោ ហេង ហ៊ួតដែលទទួល បញ្ចាំទូរស័ព្ទគ្មានឯកសារត្រឹមត្រូវ និងឃាត់ខ្លួនបុរសម្នាក់ជាម្ចាស់ទីតាំងមកសួរនាំផងដែរ​ ការចុះពិនិត្យនេះបានបែកធ្លាយ ក្រោយពីធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់ កាបូប​ ជនជាតិចិន និងបានសួរនាំពីដំណើរឿង ស្រាវជ្រាវ​រកបក្ខពួក​ និងបានឃាត់ខ្លួនបានជនសង្ស័យ ប្រុសស្រីចំនួន១១នាក់ ជាបន្តបន្ទាប់ទៀត ដែលយកសម្ភារៈដែលចេញធ្វេីសកម្មភាពបាននោះ​ សុទ្ធតែយកទៅបញ្ចាំ នៅហាងដែលចុះត្រួតពិនិត្យនេះ។

ប្រតិបត្តិការនេះធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ៣២Eo ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ដោយមានការសម្របសម្រួលដោយលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ រួមនិងលោក ទៀង ចាន់សា អធិការនគរបាលខណ្ឌ បានចុះត្រួតពិនិត្យ ដកហូតទូរស័ព្ទមួយចំនួន និងឃាត់ខ្លួនបុរសម្នាក់ យកទៅសួរនាំ ពាកព័ន្ធករណីទទួលផលចោរកម្មផងដែរ។

នៅវេលាម៉ោង៨៖១០នាទីយប់ថ្ងៃ១៧ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ២៦Eo ផ្លូវលេខ១៥៤ ភូមិទី៦ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ​មានករណីចោរឆក់ ដោយមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ HU JINGMIN ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិចិន បានស្ពាយកាបូបលើស្មារខាងស្តាំ ធ្វើដំណើរដោយថ្មើរជើងក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវលេខ154 លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកMSX125 ពណ៌ស ស្លាកលេខ ភ្នំពេញ 1GN-3390 បានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ បណ្តាលឲ្យ​ជនរងគ្រោះដួលអូសទៅនឹងថ្នល់ រងរបួសដាច់ស្មារ និងចិញ្ចើមខាងឆ្វេង ហើយជនរងគ្រោះក៏ស្រែកផ្អើលឆោរឡោ ស្របពេលនោះកម្លាំង​ខណ្ឌ ប៉ុស្តិ៍ដែលកំពុងល្បាតដល់ចំណុចក្បែរនោះ ក៏ធ្វើការអន្តរាគមន៍ភ្លាម ដោយជិះម៉ូតូដេញប្រផាប់ ចាប់ប្រផីងធ្វើឲ្យ​ជនសង្ស័យម្នាក់ ដែលអង្គុយពីក្រោយភ័យធ្លាក់ពីលើម៉ូតូ នឹងបានត្រូវកម្លាំង​ឃាត់ខ្លួនបានភ្លាម រួចនាំមកទីស្នាក់ការប៉ុស្តិ៍ជ័យជំនះ ដើម្បីធ្វើការសាកសួរតែម្តង ដោយឡែកជនសង្ស័យម្នាក់ទៀត ដែលជាអ្នកបើកម៉ូតូបានជិះគេចខ្លួនបាត់។

បន្ទាប់ពីបានតម្រុយ​នៃការឃាត់ខ្លួនជនសង្ស័យម្នាក់ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់វិធានការជំនាញសួរចម្លើយ ឈានដល់បើកកិច្ចប្រតិបត្តិការបន្តតាមយកបក្ខពួក ដោយច្បាតរហូតមកដល់វេលាម៉ោង១១៖៣០នាទីយប់​ ទើបឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត រួមជាមួយមធ្យោបាយធ្វើសកម្មភាព។

ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ស៊ុន ណាដា ភេទស្រី(ខ្ទើយ) អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (ជិះពីក្រោយធ្វើសកម្មភាពឆក់)។ ២.ឈ្មោះ ឡោ ចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ (អ្នកបើកម៉ូតូ)។

សមត្ថកិច្ច បន្តថា ជាវិធានការជំនាញដើម្បីជីកឬសគល់ កាប់មែក កាប់ធាង សមត្ថកិច្ចបានបន្តសួរយក​ចម្លើយជនសង្ស័យ នឹងបានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវបន្តរហូតមកដល់វេលាម៉ោង៥ទៀបភ្លឺចូលថ្ងៃទី១៨ មករា កម្លាំងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបក្ខពួក នឹងជាសមាសភាពឆក់សកម្មតាមបណ្តាខណ្ឌផ្សេងៗ ចំនួន៤នាក់ទៀត (ស្រីម្នាក់​) ព្រមទាំងជនសង្យ័យប្រើប្រាស់ ចំនួន៥នាក់(ស្រីម្នាក់) ផ្សេងទៀត រួមជាមួយម៉ូតូចំនួន២គ្រឿង នាំយកមកធ្វើការសាកសួរ។

លោក ទៀង ចាន់សា អធិការនគរបាលខណ្ឌដូនពេញ បានប្រាប់ក្រុមការងារ TNN ដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញ និង អនុវត្តន៍គោលកាដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ បន្តស្រាវជ្រាវបង្ក្រាបបទល្មើសក្នុងមូលរដ្ឋាន ដូចជា បញ្ហាគ្រឿងញៀន លួច ឆក់ និង ប្លន់ ដើម្បីរក្សារបាននូវ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់ កាបូបជនជាតិបរទេស (ចិន) ខាងលេីនោះ​ និងបានសួរនាំពីដំណើរឿង បក្ខពួក​ និងបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យប្រុស ស្រីចំនួន១១នាក់ជាបន្តបន្ទាប់ទៀត រហូតដល់បែកធ្លាយ យកសម្ភារៈទៅបញ្ចាំនៅហាងមួយកន្លែង យីហោ ហេង ហ៊ួត។

លោកអធិការបានបន្តទៀតថា បន្ទាប់ពីសួរនាំ ដឹងរឿងរ៉ាវពាក់ព័ន្ធទីតាំង ហាងបញ្ចាំ ទទួលទិញ ទូរសព្ទមិនប្រក្រតី នៅព្រឹកថ្ងៃទី១៨ នេះកម្លាំងគណៈបញ្ជាកាឯកភាពខណ្ឌចុះមកត្រួតពិនិត្យ និងបានឃាត់ខ្លួនបុរសម្នាក់ជាម្ចាស់ទីតាំង រួមនិងទូរស័ព្ទចំនួន១១គ្រឿង ថែបប្លែក ចំនួន៥គ្រឿង យកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីចាត់ការបន្តតាមនិតិវិធី៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!