ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ) លោក វ៉ា សាវឿន ៖ ផ្លូវមួយខ្សែនេះ ជួយបញ្ចៀសការកកស្ទះចរាចរណ៍ ស្របពេល ស្ថាបនា ស្ពានអាកាស និងផ្លូវក្រោមដីរង្វង់មូលចោមចៅ

9 ខែ មុន 68 តូ សុផល

ភ្នំ​​​​ពេញ ៖ បងប្អូនប្រជាពលរដ្ឋទូទៅនៅ​ក្នុងសង្កាត់ចោមចៅ៣ បានលើកឡើងថា ពួកគាត់រស់នៅក្នុងមូល​ដ្ឋាននេះមានភាពសប្បាយរីករាយ

ដោយសារតែ មានលោក វ៉ា សាវឿ​ន​ជាចៅសង្កាត់ លោកតែ​ងតែចុះជាប់​ក្នុងមូលដ្ឋានជួបជាមួយ​ប្រជាពលរដ្ឋ​ ពិសេ​សលោកបានខិតខំកសាង​ហេ​ដ្ឋារ​ចនា​សម្ព័ន្ធបានច្រើន ហើយជាពិសេសលោកចេះគៀងគរក អ្នកវិនិយោគធំៗ ឱ្យមកវិនិយោ​​​​​គក្នុងសង្កាត់​ចោមចៅ៣នេះ ធ្វើឱ្យសង្កាត់នេះមានការរីក​ច​ម្រើន ប្រែមុខមាត់ថ្មី និងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមកតាំងលំនៅកាន់តែច្រើនឡើងៗជា​បន្ត​ប​ន្ទា​ប់។

ហើយការដែល លោក​ចៅសង្កាត់ចោមចៅ៣ ​ទទួលបានការគាំទ្រ គោរព ស្រលាញ់​ ពីបងប្អូនបែបនេះក៏​ដោ​យសារតែមានការណែនាំ ចង្អុ​លបង្ហាញ​ ពីសំណាក់លោក ​ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍​សែនជ័យ និងឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ផងដែរ។

ជាក់ស្ដែងនៅព្រឹ​កថ្ងៃសៅរ៍ ១៤កើត ខែបុស្ស ឆ្នាំច​ សំរឹទ្ធិស័ក ​ពុទ្ធសក​រា​ជ ​២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែ​មករា ឆ្នាំ២០១៩ ​​​នេះ លោក ​​វ៉ា​ សាវឿន ចៅសង្កាត់ចោមចៅទី៣ បានដឹកនាំមន្ត្រីសង្កាត់​ចុះពិនិត្យការស្ថាបនាផ្លូវបេ​តុងមួយ​ខ្សែ​ ដែ​លជាគម្រោងថវិកា​របស់សាលារាជធានីភ្នំពេញ ជូ​​នដល់ប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិ​ព្រៃព្រីងខាងត្បូង​២ និងភូមិថ្នល់បំបែក ស្ថិតនៅក្នុង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍​សែ​នជ័យ​​ រាជធានីភ្នំពេញ។

លោក លោក វ៉ា​ សាវឿន បានមានប្រសាសន៍ថា ផ្លូវនេះមានប្រវែង​បណ្តោយ៤៥០ម៉ែត្រ​ ទទឹង​៧​ម៉ែត្រ បេតុងឆ្អឹងដែង កំរាស់១តឹក​កន្លះ ​​​​និងមានប្រព័ន្ធលូសងខាងទំហំ២ម៉ែត្រ ដូចនេះ វាពិតជាប៉ះពាល់ច្រើនសំរាប់បងប្អូនដែលរស់នៅតាមបណ្តោយផ្លូវនេះ ពិសេស សំយាបមុខផ្ទះ និងរបង ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ មានការយោគយល់អធ្យាស្រ័យ ហើយចាប់រុះរើចេញពីពេលនេះតទៅ​​​​​ ដើម្បីទុកលទ្ធភាពឱ្យក្រុមហ៊ុន ដំណើរការស្ថាបនាឱ្យបានរលូន តាមបទដ្ឋានបច្ចេកទេស និងតាមកាលកំណត់ ។ ផ្លូវដែលត្រូវស្ថា​បនានេះបានភ្ជាប់ជាមួយផ្លូវជាតិ៣ និងផ្លូវជាតិលេខ៤ ដែល វានឹងផ្ត​ល់ប្រយោជន៍យ៉ាងច្រើន មិនសំរាប់តែប្រជា​ពលរដ្ឋ ភូមិ​ព្រៃព្រីងខាងត្បូង២ និងភូមិថ្នល់បំបែក ប៉ុណ្ណោះទេសូម្បីតែអ្នក​ធ្វើដំណើរមកពីខេត្ត ក្រុងនានា ឬអ្នកដឹកជញ្ជូនទំនិញក៏បានទទួលផលពីផ្លូវនេះដែរ។

ជាមួយគ្នានេះ លោក វ៉ា សាវៀន ក៏បានសំណូមពរដល់ប​ងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខា​ងផ្លូវ ត្រូវចូលរួមថែរក្សាផ្លូវនេះឱ្យ​​​​​បាន​ល្អ ដើម្បីឱ្យការប្រើប្រាស់បានយូរ​អង្វែង។ ក្រៅ​ពី​នេះលោកក៏​សូមឱ្យបងប្អូនកុំចោលសំរាមលើផ្លូវ​ ត្រូវវេច​ខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ ងាយស្រួល​ក្រុមហ៊ុន​ប្រមូលសំរាមដឹកយកទៅបោះចោលផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ