ព្រឹតិ្តការណ៍ថ្មីៗ

William Guang ៖ លោកផ្កាយ៤ ធឹម សុផា សណ្ដោង មួយពូជ ២២នាក់ ជាករណីគ្រួសារនិយម ក្នុងប្រព័ន្ធមន្ត្រីរាជការ ទ្រង់ទ្រាយធំនៅកម្ពជា

1 ខែ មុន 226 តូ សុផល

William Guang វឌ្ឍនា សារពង្ស៖ លោកផ្កាយ៤ ធឹម សុផា សណ្ដោង មួយពូជ ២២នាក់ មានកូនបង្កេីត

កូនប្រសារ ក្មួយបង្កេីត ក្មួយប្រសារ ប្អូនថ្លៃសាច់ថ្លៃ និងចៅ សរុបមួយពូជ មកធ្វេីការក្នុងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកដ្ឋានក្រោមចំណុះ និងការិយាល័យក្រោមចំណុះ ដែលជាករណីគ្រួសារនិយមក្នុងប្រព័ន្ធមន្ត្រីរាជកាទ្រង់ទ្រាយធំនៅកម្ពជា

នេះជាតំរុយចុងក្រោយនិងច្បាស់ការបំផុតដែលសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកទទួលបានបន្ទាប់ពីស្រាវជ្រាវយ៉ាងល្អិតល្អន់រួចមក

ប្រព័ន្ធគ្រួសារនិយមរបស់ នាយឧត្តមសេនីយ៍ផ្កាយមាសបួន ធឹម សុផា មានរាយនាមដូចខាងក្រោម

១- លោកឧត្តមសេនីយ៍ទោ​ សុក្រឹត្យ​ ថនឥស្សរា​ អគ្គនាយករង​ ត្រូវជាកូនប្រសារ​ និងជាប្តីរបស់លោកស្រីអនុសេនីយ៍ឯក​ ណយ​ ចរិយា ត្រូវជាកូនប្រសារលោក ធឹម សុផា (២ឆ្នាំឡើងពិនាយរងការិយាល័យដល់អគ្គនាយករង​ និងពីសក្តិ៣ដល់ផ្កាយ២​ កំពុងធ្វើសំណើសុំផ្កាយ៣)។

២-​ លោកវរសេនីយ៍ត្រី​ ណយ​ សុភិរុណ​ អនុប្រធាននាយកដ្ឋានសវនកម្មទី១​ ត្រូវជាកូន​របស់ ធឹម សុផា មានវ័យ២១ឆ្នាំ​ រៀនអត់ចប់ទី១២​ (២ឆ្នាំឡើងពីព្រឹន្ទបាលដល់សក្តិ៤​ កំពុងស្នើសុំ៤កន្លះ​ និងផ្លោះពីនាយរងការិយាល័យ​ ទៅជាអនុប្រធាននាយកដ្ឋាន​)​ ដោយមានគោលបំណងស្នើសុំឡើងតួនាទីជាអគ្គនាយករងនៅឆ្នាំ២០២០​មុនឪចូលនិវត្ត​២០២០។

៣-​ លោកស្រីវរសេនីយ៍ទោ​ ណយ​ សុផារត្ន​ ត្រូវជាកូន​របស់លោក ធឹម សុផា នាយរងការិយាល័យ​បុគ្គលិក​ (កំពុងស្នើសុំឡើងជាអនុប្រធាននាយកដ្ឋានរដ្ឋបាល-សរុប​)​ ពុំដែលមកធ្វើការ​ ប៉ុន្តែសក្តិ​ និងតួនាទីឡើងលឿនជាងអ្នកសកម្មការងារ។

៤-​ លោកវរសេនីយ៍ទោ​ ស​ វុត្ថា​ ត្រូវជាកូនប្រសារ​លោក ធឹម សុផា (ប្តីរបស់ណយ​ សុផារត្ន)​ ជានាយរងការិយាល័យភស្តុភារ​ និងគណនេយ្យ​ កំពុងស្នើឡើងជាអនុប្រធាននាយកដ្ឋានសវនកម្មទី១​ (ចូលក្របខណ្ឌឆ្នាំ២០១៧)។

៥-​ លោកស្រី​ អនុសេនីយ៍ឯក​ ណយ​ ចរិយា​ ត្រូវជាកូន​របស់ លោក ធឹម សុផា (ប្រពន្ធរបស់​ សុក្រឹត្យ​ ថនឥស្សរា)​ ជានាយរងការិយាល័យវិភាគពត៌មានសវនកម្ម​ ចូលក្របខណ្ឌឆ្នាំ២០១៨​ (១ឆ្នាំឡើងសក្តិ៣ដង)។

៦-​ លោកឧត្តមសេនីយ៍ទោ​ ណយ​ សុផានរិន្ទ​ ត្រូវជាកូន​របស់លោក ធឹម សុផា អនុប្រធាននាយកដ្ឋាននៅអគ្គភស្តុភារ​ កំពុងផ្ទេរមកជាអគ្គនាយករងសវនកម្មផ្ទៃក្នុង

៧-​ លោកឧត្តមសេនីយ៍ទោ​ សាន​ ស៊ីណា​ ត្រូវជាប្អូនថ្លៃ​ ប្រធាននាយកដ្ឋានសវនកម្មទី១

៨-​ លោក​ ស​ វុទ្ធី​ ត្រូវជាដន្លង​លោក ធឹម សុផា (ឪពុករបស់ស​ វុត្ថា)​ ជាអនុប្រធាននាយកដ្ឋានសវនកម្មទី២​ កំពុងស្នើឡើងជាអគ្គនាយករង

៩-​ លោកវរសេនីយ៍ត្រី​ គូ​ ប្រុស​ ត្រូវ​ជាក្មួយប្រុសលោក ធឹមសុផា កាន់នាយរងការិយាល័យសវនកម្មទី៣

១០-​ លោកវរសេនីយ៍ត្រី​ ហាវ​ ហឿម​ ត្រូវជាក្មួយ​លោក ធឹមសុផា កាន់ដំណែងជានាយរងការិយាល័យសវនកម្មទី២​

១១-​ លោក​វរសេនីយ៍ទោ​ អ៊ុង​ សាខន​ (ពូរបស់សុក្រឹត្យ​ ថនឥស្សារា)​ នាយរងការិយាល័យរដ្ឋបាល​ កំពុងស្នើឡើងជាអនុប្រធាននាយកដ្ឋានរដ្ឋបាល

១២- លោកស្រី ឧត្តមសេនីយ៍ត្រី វ៉ាន់ សារីកា អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប ត្រូវជាប្អូនថ្លៃលោកធឹម​ សុផា

១៣- លោកវរសេនីយ៍ឯក ពឹង គីមហួរ ជំនួយការអគ្គនាយក ត្រូវជាប្អូនថ្លៃលោកធឹម​ សុផា (ពុំដែលមកធ្វើការ) កំពុងស្នើសុំដំឡើងឋានន្តរសក្តិឧត្តសេនីយ៍ត្រី

១៤- លោក ឧត្តមសេនីយ៍ទោ ប៉ែន សុវណ្ណថាច អនុប្រធាននាយកដ្ឋានសវនកម្មទី១ ត្រូវជាក្មួយ កំពុងស្នើតែតាំងជាអគ្គនាយករង

១៥- លោកអនុសេនីយ៍ឯក ប៉ែន សុធានាយរងការិយាល័យសវនកម្មទី២​ ត្រូវជាចៅលោក​ ធឹមសុផា (កូនប៉ែន សុវណ្ណថាច) ចុលក្របខណ្ឌ២០១៨ មួយឆ្នាំឡើងសក្តិ៣ដង កំពុងរៀបស្នើតែងតាំងផ្លោះពីនាយរងការិយាល័យទៅជាអនុប្រធាននាយកដ្ឋានសវនកម្មទី១

១៦- លោកអនុសេនីយ៍ឯក ឡាច រ៉ាស៊ី ត្រូវជាក្មួយលោកធឹមសុផា និងជាជំនួយការលោកឧត្តមសេនីយ៍ទោ សុក្រឹត្យ ថនឥស្សារា (កូនប្រសារអគ្គនាយក) ចូលក្របខណ្ឌ២០១៨ មួយឆ្នាំឡើង៣សក្តិ និងកំពុងស្នើដំឡើងឋាន្តរសក្តិវរសេនីយ៍ត្រី

១៧- លោកអនុសេនីយ៍ឯក​ គូរ​ សារ៉ាត់ នាយរងការិយាល័យគណនេយ្យ​ និងភស្តុភារ ត្រូវជាក្មួយលោកធឹម សុផា

១៨-​ លោកវរសេនីយ៍ត្រី​ គូ​រ​ ធារ៉ា​ នាយរងការិយាល័យ​ទំនាក់ទំនងគ្រប់គ្រងវិភាគពត៌មានសវនកម្ម​ ត្រូវជាក្មួយ​លោកធឹម​ សុផា (បងគូ​ សារ៉ាត់​ និងគូ​ប្រុស)

១៩-​ លោកអនុសេនីយ៍ឯក​ ចន្ថា​ ភក្ត្រា​ នាយរងការិយាល័យរដ្ឋបាល​រដ្ឋបាលសរុប ត្រូវជាក្មួយលោកធឹម​ សុផា

២០-​ លោកឧត្តមសេនីយ៍ត្រី​ អឿង​ ណារ៉ុង​ អនុប្រធាននាយកដ្ឋានរដ្ឋបាលសរុប​ ត្រូវជាប្អូនជីដូនមួយ​ លោកនាយឧត្តមសេនីយ៍​ ធឹម​ សុផា​ (២ឆ្នាំ​ ពីឡើងពីសក្តិ៣ដល់ផ្កាយ១)កំពុងស្នើឡើងផ្កាយ២

២១-​ លោកអនុសេនីយឯក​ កែវ​ មុនីរាជ​ នាយរងការិយាល័យសវនកម្មទី២​ ត្រូវជាក្មួយលោកធឹម​ សុផា​ (ពុំដែលមកធ្វើការ)។

២២-​ លោកវរសេនីយ៍ឯក​ ចាន់​ សុភី​ ជំនួយការអគ្គនាយក​ ត្រូវជាប្អូនជីដូនមួយលោកធឹមសុផា

ករណីគ្រួសារនិយមនេះជាករណីដែប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកដែលកំពុងតាមដានយ៉ាងស្វិតស្វាញ ទាំងតំរុយ ទាំងមូលដ្ឋានគតិយុត្តិផ្លូវច្បាប់ និងកំពុងរៀបចំរបាយការណ៍ដេីម្បីយកជជែកដេញដោលជាមួយសម្ដេចក្រឡាហោម ស ខេង ស្ដីពីបរិបទ ពូជនិយម នេះ។

ការទប់ស្កាត់ប្រព័ន្ធគ្រួសារនិយមក្នុងតួនាទីមន្ត្រីបច្ចេកទេស ជាការផ្ដល់ឱកាសដល់ពលរដ្ឋទូទៅមានក្ដីសង្ឃឹមដេីម្បីយកសមត្ថភាពខ្លួនប្រលងចូលស្ថាប័នរដ្ឋ។

William Guang ៖ លោកផ្កាយ៤ ធឹម សុផា សណ្ដោង មួយពូជ ២២នាក់ ជាករណីគ្រួសារនិយម ក្នុងប្រព័ន្ធមន្ត្រីរាជការ ទ្រង់ទ្រាយធំនៅកម្ពជា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!