ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រី២នាក់ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ​ ត្រូវរថយន្តមួយគ្រឿង បេីកទៅបុកពេញទំហឹង​ ខ្ទាតប៉ើងជិត១០០ម៉ែត្រ​ ស្លាប់ម្នាក់​ របួសម្នាក់​ នៅផ្លូវ៦០ម៉ែត្រ​!

9 ខែ មុន 75 តូ សុផល

រាជធានីភ្នំពេញ​ ៖ យ៉ាងហោចណាស់​ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែង

ខណៈដែលស្ត្រីម្នាក់ទៀតរងរបួសស្រាល​បន្ទាប់ពីជិះម៉ូតូឌុបគ្នាបត់ឆ្លងផ្លូវត្រូវបានរថយន្តសាំយ៉ុង (មិនស្គាល់ស្លាកលេខ) បើកបុកពេញទំហឹង​ ខ្ទាត​បេីងជិត១០០ម៉ែត្រ​ ហេីយបេីករត់បាត់ស្រមោល បង្កឲ្យមានការភ្ញាក់ផ្អើលបងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតមានឡើងនៅវេលាម៉ោង០៩:៣០នាទីយប់​ថ្ងៃព្រហស្បតិ៍្ត​ ទី១៧ ខែមករា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ត្រង់ចំណុចមុខក្រុមហ៊ុន​លក់រថយន្ត​ Mecerdez ភូមិទួលរកា​១ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះឈ្មោះ ស៊ឹម​ សុម៉ារ៉ា អាយុជិត៥០ឆ្នាំ​ រស់នៅក្នុងភូមិព្រែកតាគង់ (ច្រកចូលប៊ុនធឿនមាត់បឹង) ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

ប្រភពពីស្ត្រីដែលរងរបួសស្រាលឈ្មោះ សារ៉េម អាយុ៣០ឆ្នាំជាង​ ស្នាក់នៅផ្ទះជាមួយស្ត្រីរងគ្រោះ បានរៀបរាប់​ប្រាប់ឲ្យភ្នាក់ងារ​ TNN​ ដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូគុបមួយគ្រឿង ស្លាកលេខភ្នំពេញ 1AR-4903 បានឌុបស្ត្រីរងគ្រោះដែលស្លាប់ ធ្វេីដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចផ្លូវកែង៣០ម៉ែត្រ មុខក្រុមហ៊ុន​លក់រថយន្ត​ Mecerdez ជាកន្លែងកេីតហេតុនោះ គាត់ស៊ីញ៉ូបត់ឆ្វេងឆ្លងទៅផ្លូវ៣០ម៉ែត្រ​ ស្រាប់តែមានរថយន្តសាំយ៉ុង​ពណ៌ស​ មួយគ្រឿង (មិនចាំស្លាកលេខ) បានបើកបរក្នុងទិសដៅពីត្បូងមកជើងវិញ ក្នុងល្បឿនយ៉ាងលឿន​ បានបុកចំពេញទំហឹង បណ្ដាលអោយពួកគាត់ទាំង២នាក់ ផ្លោងខ្ទាតធ្លាក់ពីលើម៉ូតូ ជិត១០០ម៉ែត្រ​ ចំណែកឯស្ត្រីដែលជិះពីក្រោយ បានខ្ទាតផ្លោងបោកនឹងថ្នល់ បណ្តាលស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។ ភ្លាមនោះរថយន្តបង្កបានបន្តដំណើរបើករត់គេចខ្លួនបាត់ស្រមោល ក្នុងទិសដៅពីត្បូងមកជើង​ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗផងដែរ។

បច្ចុប្បន្នក្រោយពេលកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះមកដល់កន្លែងកើតហេតុ​ រួចរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចុះមកពិនិត្យមេីលជាក់ស្ដែង​ និងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ដេីម្បីរងចាំស្រាវជ្រាវរករថយន្តបង្កយកមកដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុសាកសួរក្រុមគ្រួសារ​ និងប្រគល់ឲ្យរថយន្តគិលានសង្គ្រោះដឹកយកទៅធ្វើបុណ្យនៅគេហដ្ឋានស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ (អត្ថបទរូបភាព​ បងម៉េង​-Media​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ