ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលក្រុងព្រះសីហនុ បើកកិច្ចប្រជុំ ផ្តោតលើរបៀបវារៈសំខាន់ៗ៤ចំណុច

9 ខែ មុន 57 តូ សុផល

ព្រះសីហនុ៖ នៅព្រឹក ១៧ មករា ២០១៩ វេលាម៉ោង៨ និង ០០នាទី  សាលាក្រុងព្រះសីហនុ បើកអង្គប្រជុំ ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរបរិស្ថាន លោកអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសំរាម KSWM ដើម្បីពិភាក្សាលើ ៤របៀបវារៈដូចខាងក្រោម ៖

ទី១ ពិនិត្យ និងពិភាក្សាលើពង្រាងលិខិតរបស់រដ្ឋបាលក្រុងគោរពជូនឯ.ឧ អភិបាលខេត្ត ស្នើសុំគោលការណ៍ណែនាំស្តីពីការចុះកិច្ចសន្យាផ្តល់សេវាប្រមូល បោស និងដឹកជញ្ជូនសំរាម រវាងរដ្ឋបាលក្រុង និងក្រុមហ៊ុនប្រមូល និងដឹកជញ្ជូនសំរាម ( KSWM )។

ទី២ ពិនិត្យ និងពិភាក្សាពង្រាងកែសម្រួលលើតារាងតម្លៃសេវាប្រមូល បោស និងដឹកជញ្ជូនសំរាមឡើងវិញ។ ដើម្បីឲ្យស្របតាមប្រកាសអន្តរក្រសួងលេខ១៩៥ ប្រកប.ស្ថ។

ទី៣ ពិភាក្សាជ្រើសរើសក្រុមហ៊ុន ម៉ៅការផ្តល់សេវាប្រមូល កើប និងដឹកកាកសំណល់ការដ្ឋានសំណង់ និងពិភាក្សាពង្រាងកែសម្រួលលើតារាងតម្លៃសេវាប្រមូល កើប និងដឹកជញ្ជូកាកសំណល់ការដ្ឋានសំណង់ឡើងវិញ។

កន្លងមកតារាងតម្លៃសេវាប្រមូល កើប និងដឹកកាកសំណល់ការដ្ឋានសំណង់ ១០០.០០០រៀល/តោន។ ប៉ុន្តែបើកយោងប្រកាសអន្តរក្រសួងលេខ ១៩៥ប្រកប.ស្ថ តម្លៃសេវាប្រមូល កើប និងដឹកកាកសំណល់ការដ្ឋានសំណង់ ១៥៣.២០០រៀល បូកតម្លៃសេវាទីលាន ២០.០០០រៀល ស្មើ និង ១៧៣.២០០រៀល។

ដូច្នេះរដ្ឋបាលក្រុង នឹងពង្រាងតារាងតម្លៃសេវាប្រមូល បោស និងដឹកជញ្ជូនសំរាម និងតម្លៃសេវាប្រមូល កើប និងដឹកជញ្ជូនកាកសំណល់ការដ្ឋាន ដាក់ជូនប្រជាពលរដ្ឋចូលរួមពិគ្រោះយោបល់ នឹងចុងក្រោយដាក់ជូនក្រុមប្រឹក្សាក្រុងព្រះសីហនុ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត។

ទី៤  ត្រួតពិនិត្យវឌ្ឍនៈភាពការងារផ្តល់សេវាប្រមូល បោស និងដឹកជញ្ជូនសំរាម ព្រមទាំងដាក់ផែនការងារបន្តឲ្យក្រុមហ៊ុនបង្កើនឡាន បង្កើនកម្មករ និងសម្ភារៈគាំទ្រ ពិសេសត្រូវអនុវត្តឲ្យបានត្រឹមត្រូវនូវផែនការបែងចែកឡាន កម្មករ និងសម្ភារៈគាំទ្រ តាមសង្កាត់ឲ្យមានប្រសិទ្ធភាព៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ