ព្រឹតិ្តការណ៍ថ្មីៗ

ឡោមព័ទ្ធ វីឡាមួយកន្លែង ឃាត់ខ្លួនជនជាតិចិន ចំននួ៥៤នាក់

9 ខែ មុន 85 តូ សុផល

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចស៊ើបអង្កេតអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកាយាល័យសង្កេត អនុរត្តនិតិវិធីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះឆែកឆេរទីតាំងដែលជនជាតិចិនរស់នៅ ដែលមិនមានច្បាប់ទម្លាប់ និងមិនមានលិខិតឆ្លងដែន ដែលស្ថិតនៅលើផ្លូវ ៥៦៤ ផ្ទះវីឡាលេខ១១A សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះ ដឹកនាំកំលាំង ដោយ លោក កែវ វណ្ណ ផន និង លោកប្រធាននាយកដ្ឋានសើបអង្កេតអនុវត្តនិតិវិធី លោក អ៊ុក ហៃសុីឡា និង លោក  សរ សំណាង ស្នងការរងទទួលផែនអន្តោប្រវេសន៍ រួមទាំងសមត្ថិច្ចមូលដ្ឋាន នៅវេលាម៉ោងប្រហែលជាម៉ោង ២ ថ្ងៃទី ១៧ ខែមករាឆ្នាំ ២០១៩។

ក្រោយឃាត់ខ្លួនជនជាតិចិនចំនួន ៥៤ នាក់ និងវត្ថុកតាងរួមមានទូរសព្ទ័ដៃ និងកុំព្យូទ័រជាច្រើនគ្រឿង បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីធ្វើការតាមនីតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ