ព្រឹតិ្តការណ៍ថ្មីៗ

ជោគជ័យធំ លួចម៉ូតូបានសម្រេច៣លើក ត្រូវសមត្ថកិច្ច ចាប់បញ្ជូនទៅតុលាការ

9 ខែ មុន 32 តូ សុផល

ភ្នំពេញ ៖ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ១១ និង ០០ នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លួវសុកហុក សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលពាក់ ពន្ធ័ប្រព្រឹត្តបទល្មើស ចំនួន ០៣ ករណី

ទី១ លួច (ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ ឆ្នាំផលិត ២០១៤ មិនចាំស្លាកលេខ ) ប្រព្រឹត្តនៅចំណុចផ្សារសំរោង ផ្លូវជាតិលេខ ៦៨ សង្កាត់ សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ២០ និង ០០ នាទី។

ទី២ លួច ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ លេខតួ-លេខម៉ាស៊ីន៩៨៧១៥៤៥ ពាក់ស្លាកលេខ ភ្នំពេញ១HK-០៧៦២ ) ប្រព្រឹត្តនៅចំណុចក្បែរវត្តមិនស្គាល់ឈ្មោះ ស្ថិតនៅផ្លូវជាតិលេខ៦ ចេញពីទីរួមខេត្តកំពង់ធំ នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ០១ និង ១០ នាទី រំលងអាធ្រាត ។

ទី៣ អំពើប្រើប្រាស់ស្លាកលេខម៉ូតូក្លែង (ស្លាកលេខ ភ្នំពេញ១HK-០៧៦២ និងស្លាកលេខ កំពង់ចាម ១U ៩៥៧៨ ) ប្រព្រឹត្តនៅចំណុចផ្លួវសុកហុក សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ១១ និង ០០ នាទី និងចាប់យកម៉ូតូទាំង ០២ គ្រឿង បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។

លោក​វរសេនីយ៍ឯក​ ប៊ុន សិត្យា ប្រាប់អោយដឹងថា ជនសង្ស័យ ឈ្មោះ ថេត រ៉េត ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ  មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅ មិនពិតប្រាកដ។

វត្ថុតាងចាប់យក
១-ម៉ូតូហុងដាហ្ស៊ូម័រ ពណ៌ សលាយខ្មៅ សេរីឆ្នាំ ២០១៧ លេខតួ-លេខម៉ាស៊ីន ០១៤៤៦០១ ពាក់ស្លាកលេខ កំពង់ចាម ១U-៩៥៧៨។
២-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ លេខតួ-លេខម៉ាស៊ីន៩៨៧១៥៤៥ ពាក់ស្លាកលេខ ភ្នំពេញ១HK-០៧៦២ ។
៣-មួកសុវត្ថិភាព ពណ៌ ស ចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ