ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ ត្រូវកម្លាំងនគរបាលចាប់ខ្លួន ពីបទជួញដូរសារធាតុញៀន

9 ខែ មុន 40 តូ សុផល

បាត់ដំបង៖ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូនចាប់ខ្លួនករណីរក្សាទុកសារធាតុញៀន និងជួញដូរខុសច្បាប់។

ជនសង្ស័យត្រូវកម្លាំងនគរបាលចាប់ស្រាវជ្រាវនិងចាប់ខ្លួនបានកាលពីវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ចំណុចភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន បាត់ដំបង។

ប្រភពព័ត៌មានបានអោយដឹងថាៈជនសង្ស័យឈ្មោះ ឆាំ ជុំ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមានៈម៉ូតូ១គ្រឿង ម៉ាកឃ្លិក ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ បន្ទាយមានជ័យ 1K7023 កាំភ្លើងកែច្នៃពីរដើម ម៉ាទឹកកក១ថង់ និងទូរស័ព្ទដៃម៉ាកហូវេ ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនៃអធិការដ្ឋានស្រុកខាងលើកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ