ព្រឹតិ្តការណ៍ថ្មីៗ

(វីដេអូ) ប៉ូលិសសែនសុខ២នាក់ ដេញមុខសញ្ញាសង្ស័យ ដួលបែកមុខបែកមាត់ អធិការ និងអភិបាលខណ្ឌសែនសុខ ……!

5 ខែ មុន 1650 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃ ព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ឋិសក័ ពស ២៥៦២ ត្រូវនិងថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៣០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានចុះសួរសុខទុក្ខមន្ត្រីនគរបាល២រូបជួបគ្រោះថ្នាក់ចរាចរណ៍កំពុងបំពេញភារកិច្ច ។

នាឳកាសនោះ លោកអធិការបាននាំយកថវិការបស់ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ចំនួន ៨០០ ០០០ រៀល និង ថវិកាអធិការដ្ឋាននគរបាលខណ្ឌចំនួន ២ ០០០ ០០០រៀល ជូនដល់មន្ត្រីនគរបាលជាតិចំនួន ២រូប ដែលជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងបំពេញភារកិច្ច (ដេញមុខសញ្ញាសង្ស័យ) កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៩ វេលាម៉ោង ២១ និង ៣០យប់ ។

មន្ត្រីនគរបាលទាំង២រូបខាងលើបាន រៀបរាប់ប្រាប់ថា ពួកគាត់បានតស៊ូ ព្យាយាម បំពេញភារកិច្ច តាមបទបញ្ជាថ្នាក់លើ  មិនថាភ្លៀង ក្តៅ ឬលំបាកយ៉ាងណាទេ ក៏មិនដែលត្អូញត្អែ រុញរា ក្នុងការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែរ។

តែបើក្រឡេកមើលពីស្ថានភាពរស់នៅជាក់ស្តែងវិញ មានជីវភាពនមិនសូវធូរធារ ទីជម្រកមិនសមរម្យ ស័ក្តិក៍ក្រិនទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!