ព្រឹតិ្តការណ៍ថ្មីៗ

សិស្សវិទ្យាល័យទួលស្វាយព្រៃ​ ដេញវាយគ្នាផ្អើលពេញសាលា​ ត្រូវនាយកសាលា ប្រាប់សមត្ថកិច្ចឃាត់ខ្លួនបាន៥នាក់ យកទៅប៉ុស្តិ៍​!

10 ខែ មុន 105 តូ សុផល

រាជធានីភ្នំពេញ ៖ នគរបាលអននតាគមន៍ចុះឃាត់ក្មេងទំនេីងវាយតប់គ្នាយ៉ាង អនាធិបតេយ្យហេីយនាយកសាលា សុំអន្តរាគមន៍ឃាត់បានក្មេងទំនេីង ចំនួន៥នាក់យកមកស្នាក់ការប៉ុស្តិ៍ដេីម្បី សាកសួរនាំហេតុការកេីតឡេីង កាលវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចវិទ្យាល័យទួលស្វាយព្រៃ តាមផ្លូវ១៩៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានប្រាប់ថាកម្លាំងនគរបាលល្បាតក្នុងភូមិសាស្រ្ត ដូចសព្វដងហេីយក៏មាននាយកសាលា ទូរស័ព្ទសុំអន្តរាគមន៍ដោយសិស្ស២ក្រុមវាយតប់គ្នា ក្នុងបរិសាលាហេីយក្រោយមក ក៏ដឹកនាំកម្លាំងដែលល្បាតសហប៉ុស្តិ៍ចុះទៅឃាត់បាន សិស្សសាលា២ក្រុមចំនួន៥នាក់ និងរបួសស្នាមតិចតួចនាំមក នគរបាលប៉ុស្តិ៍ដេីម្បីសាកសួរនាំនិងធ្វេីការអប់រំហៅឱពុកម្ដាយមកធានា ។

ជនរងគ្រោះ ឈ្មោះ ឡូញ ពិសិដ្ឋ ភេទប្រុស អាយុ ១៩ឆ្នាំ ជាសិស្ស ស្នាក់នៅផ្ទះលេខ៤ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យទី២ឈ្មោះ ហ៊ូ ស្រ៊ុន ភេទប្រុស អាយុ ១៩ឆ្នាំ សិស្ស នៅផ្ទះលេខ១២៣ ផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមនរបួសដៃតិចតួចសុំប្ដឹងសិស្សសាលារៀនជាមួយគ្នាប្រេីដំបងរ៉ឺស័រវាយមកលេីពួកខ្លួនទាំង២នាក់ ។

ជនបង្ក ឈ្មោះ ហែម សុខស្រេង ភេទប្រុស អាយុ ១៦ឆ្នាំ សិស្ស នៅផ្ទះ១២Eo ផ្លូវមុនីរ៉េត សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ជនបង្កទី២ ឈ្មោះ ហេង ឧត្តម ភេទប្រុស អាយុ ១៤ឆ្នាំ សិស្ស នៅផ្ទះលេខ៦បេ ផ្លូវ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជនបង្ក ទី៣ ឈ្មោះ កូយ លីហេង ភេទប្រុស អាយុ ១៧ឆ្នាំ សិស្ស នៅផ្ទះ៤៩ ផ្លូវលំ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យបានសារភាពបានព្រួតគ្នាវ៉ៃមែន ដោយមានការយល់ច្រលំបន្តិចតួច ហេីយមិនបានប្រេីដំបងរ៉ឺស័រវ៉ៃទេ ប្រេីដៃនិងដៃហេីយវ៉ៃទៅវិញទៅមក គ្រាន់តែពួកគាត់៣នាក់ចូលទៅវ៉ៃ២នាក់និងមុនមែន ។

សមត្ថកិច្ចបញ្ជាក់ថាភាគីទាំងសងខាងភាគីរងគ្រោះ មាន២នាក់និងភាគីដែលប្ដឹង ជាអ្នកបង្កក្មេងទំនេីងចំនួន៣នាក់ ហេីយសរុបទាំង៥នាក់សុទ្ធតែរៀន ថ្នាក់ទី១២ ក្នុងសាលាតែមួយ គ្រាន់តែបន្ទប់រៀនខុសគ្នាហេីយ ដោយសារមានរបូសតិចតួចណាមួយ ជាយុវសិស្សជាទំពាំងស្នងឬស្សីនៅក្មេងខ្ចីមិន យល់ពីច្បាប់ហេីយក្រោយមកសម្របសម្រួល ភាគីទាំងសងខាងមិនប្ដឹងមិនផ្ដល់គ្នា គ្រាន់តែសុំអោយធ្វេីកិច្ចសន្យាដេីម្បី អោយបញ្ចប់រឿងនិងមិនអោយភាគីខាងណា ទៅរករឿងណានោះទេ។

បច្ចុប្បន្នក្រោយកេីតហេតុ​ភាគីទាំង២នាក់ ក្រុមសុទ្ធតែអោយក្រុមគ្រួសារមកធានាយក ត្រលប់ទៅវិញអោយដឹងថាកូនៗយ៉ាងម៉េច ពេលមករៀនហេីយត្រូវយកទៅវិញខិតខំ ណែនាំអប់រំឈប់ធ្វេីជាក្មេងទំនេីង កែប្រែអោយសិស្សជាគំរូដេីម្បីមានចំណេះដឹង ជ្រៅជះចូលរួមបំរេីសជាតិនិងប្រកបការងារជួយសង្គមទាំងអស់គ្នា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ