ព្រឹតិ្តការណ៍ថ្មីៗ

បើចិត្តសឿងជាកូនប្រុស បាញ់រួចចាំបាច់រត់..? (វីដេអូ)

3 ខែ មុន 101 តូ សុផល

រាជធានី​ភ្នំពេញ ៖ បុរស​បី​នាក់​មិនដឹង​ថា នៅ​អង្គភាព​ណា​នោះ​ទេ បាន​នាំ​គ្នា​ចូល​ទៅ​ផឹកស៊ី រួច​ក៏​បាន​ដក​កាំភ្លើងខ្លី​មួយ​ដើម​បាញ់​ភ្ជុ​ច​ដី​មួយ​គ្រាប់ រួច​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៩ ក្នុង​ភោជនីយដ្ឋាន​ទន្លេ​ដែល​មាន​ទីតាំង ស្ថិត​នៅ​ក្នុង​បុរី​ពិភព​ថ្មី ចំការ​ដូង ផ្ទះ​៣០៥ ផ្លូវ​លេខ​០៣ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន និង​មាន​ករណី​ផ្ទុះអាវុធ​នេះ​កើតឡើង គឺ​មាន​បក្សពួក​ក្រុម​បង្ក​មាន​គ្នា​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿងក្នុង​នោះ​មាន​ម៉ាក​ហុងដា​ឌ្រី​ម​មួយ​គ្រឿង និង​ម៉ាក​ហុងដា​ប៊ីត​មួយ​គ្រឿង​បាន​នាំ​គ្នា​ផឹកស៊ី​នៅ​ហាង​ខាងលើ រួច​ហើយ​ក៏​ហៅ​នារី​ម្នាក់​មក​អង្គុយ​ញុំ​ា​កំដរ​ជាមួយ លុះ​ពួក​គេ​ផឹកស៊ី​រៀង​ធ្លាក់​ភ្នែក​បន្តិច​ក៏​ពួក​គេ​បាន​ហៅ​ម្ចាស់​ហាង​គិតលុយ ពេល​គិតលុយ​រួច​ហើយ​មិនដឹង​ថា​ពួក​គេ​និយាយ​គ្នា ឬ​ទាស់សម្តី​ជាមួយ និង​អ្នក​ណា​នោះ​ទេ ក៏​ស្រាប់តែ​បុរស​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់​បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​មួយ​ដើម អា​ម៉េ រួច​បាញ់​ភ្ជុ​ច​ដី​ក្រោម​តុ​មួយ​គ្រាប់ រួច​ហើយ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​អស់​ទៅ ។

ក្នុង​ហេតុការណ៍​នេះ​បន្តិច​ក្រោយ​ដំណឹង​នេះ​បានលឺ​ដល់​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​សាកសួរ​ពីដំណើររឿង និង​ពិនិត្យ​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ស្វែងរក​ជន​បង្ក​មក​យក​មក​ទទួលទោស​តែ​ក្នុង​ករណី​នេះ​សមត្ថកិច្ច​មិន​អាច​ប្រាប់​ថា អ្នក​បាញ់​ប្រើប្រាស់​កាំភ្លើង​ម៉ា​កអី​នោះ​ទេ ។

បើ​តាម​ប្រភព​មួយទៀត​គេ​ថា បុរស​បី​នាក់​នោះ​ផ្ទុះអាវុធ​ដោយសារ​តែ​រឿងស្រី អោយ​អង្គុយ​ជាមួយ​ពួក​គេ​មិន​អោយទៅ​ណា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!