ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខណ្ឌដូនពេញបន្តយកចិត្តលើ បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ ក្នុងមូលដ្ឋាន

5 ខែ មុន 24 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃព្រហស្បត្តិ៍​ ១២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា​ ឆ្នាំ២០១៩នេះលោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​ បានបញ្ជាអោយលោក​ យស យុទ្ធី​ អភិបាលរងខណ្ឌ​ លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ និង លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ បន្តដឹកនាំកម្លាំងចុះអនុវត្តន៍រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ ក្នុងមូលដ្ឋានខណ្ឌ ចាប់ពីម៉ោង ០៧,០០នាទីព្រឹក ដល់ម៉ោង ២២,០០នាទីយប់ ជាប្រចាំដោយបែងចែកជា០៤ក្រុម​ រួមមាន៖

-ក្រុមទី១ ធ្វើការបាញ់លាងសម្អាតច្រាំងទន្លេ ផ្លូវថ្មើជើង សួនច្បារតាមមាត់ទន្លេ និងកន្លែងគោលដៅផ្សេងៗទៀត។

-ក្រុមទី២ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញអតីតទីលានប្រជាធិបតេយ្យ (ផ្លូវលេខ១០៦-១០៨) មហាវិថីព្រះមុនីវង្ស មហាវិថីព្រះសីហនុ ផ្លូវសុធារស តីរវិថីសុីសុវត្ថិ ផ្លូវប៉ាស្ទរ័ ផ្លូវត្រសក់ផ្អែម ផ្លូវលេខ១៩ ផ្លូវលេខ១១០​ ផ្លូវលេខ១១៨​ ផ្លូវលេខ១៣០ ផ្លូវលេខ១៣៦ ផ្លូវលេខ១៤៤​ ផ្លូវលេខ១៤៨​ ផ្លូវលេខ១៥៤​ ផ្លូវលេខ១៧៨ និងផ្លូវសំខាន់ៗមួយចំនួនទៀតក្នុងមូលដ្ឋាន

-ក្រុមទី៣ ត្រៀមរៀបចំសម្រួលចរាចរណ៍ទីតាំងឧស្សាហ៍មានការកកស្ទះ ចរាចរដែលរួមមាន៖ រង្វង់មូលគល់ស្ពានជ្រោយចង្វារ និងទីតាំងផ្សេងៗទៀត។

និងក្រុមទី៤ ក្រុមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅរង្វង់មូលវិមានឯករាជ្យ ។

ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងទទួលបានសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរថែមទៀត ។

ជាលទ្ធផល បានធ្វើការផ្សព្វផ្សាយ និងណែនាំដោយផ្ទាល់ ដល់បងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរ ឲ្យរក្សាទុកចិញ្ចើមផ្លូវទំហំ ១/៣ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងបានធ្វើការឃាត់លើកយានយន្តដែលឈប់ចតគ្មានសណ្តាប់ធ្នាប់ សរុបចំនួន ០៧​ គ្រឿង ក្នុងនោះ ម៉ូតូចំនួន ០៦​ គ្រឿង ម៉ូតូកង់បី​ ០​ គ្រឿង​ និង​ រថយន្តចំនួន ០១​ គ្រឿង បញ្ជូនមករក្សាទុក និងអប់រំណែនាំនៅសាលាខណ្ឌដូនពេញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!