ព្រឹតិ្តការណ៍ថ្មីៗ

បង្អាប់ជាតិសាសន៍ខ្ញុំពេកហើយ! វេបសាយ​ក្រុម​​ហ៊ុន​ Amazon យក​ទង់ជាតិ​ខ្មែរ​ ប្រាសាទ​អង្គរវត្ត​ខ្មែរ​ ធ្វើ​កម្រាល​បង្គន់​

5 ខែ មុន 57 តូ សុផល

ភ្នំពេញ ​៖ វាពិតជាអាក្រក់ហួសនិងមិនអាចឱ្យប្រជាពលរដ្ឋខ្មែរយើងទទួលយកបានឡើយ

នៅគ្រាដែល​ វេបសាយមួយឈ្មោះ​ Amazon.com បាន​បង្ហោះ​ការ​លក់​កម្រាល​បង្គន់​ដោយ​យក​ទង់ជាតិ​ខ្មែរ​ ប្រាសាទ​អង្គរវត្ត​ខ្មែរ​ និង​ រូប​ផ្សេងៗ​ទៀត​ ដែល​នាំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ ហើយមន្រីក្រសួង​វប្បធម៌​ និង​ វិចិត្រសិល្បៈ​​ពុំ​ទាន់​ប្រតិកម្ម​អ្វី​ទេ នៅគ្រាដែលក្រុមសិស្សានុសិស្ស និងក្រុមនិស្សិត គ្រោងធ្វើប៉ាតុកម្ម ឱ្យក្រុមហ៊ុននេះសុំទោស និងបញ្ឍប់ការធ្វើសកម្មភាពអស់ទាំងនេះ។

គេបានដឹងថា វេបសាយលក់ទំនិញអនឡាញដ៏ល្បី និង​ ធំជាងគេលើពិភពលោកគឺវេបសាយ Amazon.com ត្រូវបានគេបង្ហោះដាក់លក់កម្រាលជូតជើង និងសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុងបង្គន់ ដោយព្រីនជារូបទង់ជាតិកម្ពុជា រូបប្រាសាទអង្គរវត្ត រួមទាំងមួកខ្មុកល្ខោនខោលខ្មែរជាដើម ដែលធ្វើអោយប្រជាពលរដ្ឋខ្មែរ មិនពេញចិត្តនោះឡើយចំពោះការបង្ហោះដាក់លក់នៅលើវេបសាយ Amazon របស់ខ្លួន។ ហើយការបង្ហោះដាក់លក់ទាំងនេះ រួមមានទាំងដាក់តម្លៃលក់ជា Set ហើយតម្លៃ​មានចាប់ពី៤០ដូល្លារ រហូតទៅដល់ ៦០ដូល្លារ ក៏មានដែរ ដោយខ្លះមានរាប់បញ្ចូលថ្លៃដឹកជញ្ជូនថែមទៀត។

បញ្ហានេះប្រជាពលរដ្ឋខ្មែរ ក៍ដូចជាសិស្ស និសិត្ស មួយចំនួនបានធ្វើការរិះគន់ចំៗ និងសំណូមពរដល់ក្រសួងពាក់ព័ន្ធ​មេត្តាជួយពិនិត្យមើល និងមានដំណោះស្រាយណាមួយ ព្រោះវាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះ តម្លៃវប្បធម៌ជាតិ និងមុខមាត់ប្រទេសជាតិ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!